សេចក្តីអំណរ បន្ទាប់ពីការខកចិត្ត
កាលខ្ញុំកំពុងរៀននៅសាលាព្រះគម្ពីរ ខ្ញុំបានប្រឡងចូលក្រុមតន្រ្តីរបស់សាលាព្រះគម្ពីរ ដែលនឹងធ្វើដំណើរទៅប្រគុំ នៅតាមកន្លែងផ្សេងៗ។ ពេលនោះ ខ្ញុំមានចិត្តរំភើបរីករាយ ដោយសង្ឃឹមថា នឹងបានចូលរួមនៅក្នុងការងាររបស់ក្រុមតន្រ្តីមួយនេះ ប៉ុន្តែ ខ្ញុំមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំមិនអាចចូលក្នុងក្រុមតន្ត្រីនោះបាន។ ពេលនោះខ្ញុំមានការខកចិត្ត ប៉ុន្តែ ព្រះបានលើកទឹកចិត្តខ្ញុំ ឲ្យទុកចិត្តលើបំណងព្រះទ័យរបស់ព្រះអង្គ ជាជាងទុកចិត្តលើបំណងចិត្តរបស់ខ្លួនឯង។ ជាច្រើនខែក្រោយមក ខ្ញុំក៏មានឱកាសចូលរួម ក្នុងក្រុមតន្រ្តីមួយផ្សេងទៀត តែលើកនេះ ខ្ញុំបានចូលរួម ក្នុងនាមជាគ្រូបង្រៀនព្រះគម្ពីរ។ ជាលទ្ធផល ខ្ញុំបានទទួលព្រះពរលើសពីក្តីស្រមៃរបស់ខ្ញុំទៅទៀត។ ក្នុងក្រុមតន្រ្តីនោះ ខ្ញុំបានជួបនារីម្នាក់ ដែលក្រោយមកក៏បានក្លាយជាភរិយារបស់ខ្ញុំ ដូចនេះ យើងអាចបម្រើព្រះគ្រីស្ទជាមួយគ្នា ប៉ុន្តែ ជាងនោះទៅទៀត ក្រុមតន្រ្តីនេះបានផ្តល់ឱកាសឲ្យខ្ញុំផ្សាយព្រះបន្ទូល បានរយៈពេល៣ឆ្នាំ។ និយាយរួម នេះជាផែនការដ៏ល្អឥតខ្ចោះ ដែលព្រះបានរៀបចំ ដើម្បីឲ្យខ្ញុំធ្វើការបម្រើព្រះអង្គ ក្នុងផ្នែកព្រះបន្ទូល។ មានពេលជាច្រើនដង ដែលយើងមានការខកចិត្ត ពេលដែលបំណងយើងមិនបានសម្រេច។ ពេលនោះ យើងចាំបាច់ត្រូវទទួលស្គាល់ការពិតថា ព្រះវរបិតាទ្រង់ជ្រាបថា អ្វីជាការល្អបំផុតសម្រាប់យើង។ យើងសន្និដ្ឋានថា យើងកំពុងដើរផ្លូវត្រូវហើយ។ ប៉ុន្តែ ពេលដែលយើងសម្រាកក្នុងព្រះអង្គ យើងនឹងបានដឹងថា ព្រះអង្គរៀបផែនការ ដើម្បីជាប្រយោជន៍យើងរាល់គ្នា និងដើម្បីសរសើរដំកើងព្រះនាមព្រះអង្គ។ យើងងាយនឹងយល់អំពីបញ្ហានេះ ពេលដែលយើងបានទទួលលទ្ធផលល្អ…
Read article