អំណោយទាននៃការនឹកចាំ
ពេលខ្ញុំកំពុងនៅរៀននៅសាលាព្រះគម្ពីរ ខ្ញុំបានធ្វើការ នៅក្នុងផ្ទះថែរទាំអ្នកជម្ងឺចាស់ជរា។ ពេលដែលខ្ញុំចំណាយពេលជជែកជាមួយ អ្នកជម្ងឺចាស់ជរាទាំងឡាយ ដែលកំពុងទទួលការថែរទាំនៅទីនោះ មានពួកគេស្ទើរតែទាំងអស់ បានរៀបរាប់អំពីភាពឯកកោ ក្នុងការរស់នៅ ក្នុងពេលបច្ចុប្បន្ន ហើយបានរៀបរាប់ថា ពួកគេបានរស់នៅបានអាយុវែងជាងមិត្តភ័ក្ររបស់ខ្លួន។ ពួកគេភាគច្រើនឆ្ងល់ថា ពេលដែលពួកគេលាចាកលោកនេះទៅ តើនឹងមានអ្នកដែលនៅនឹកចាំពួកគេឬទេ? មិនមែនមានតែមនុស្សចាស់ជរាទេ ដែលមានអារម្មណ៍ឯកកោ និងមានអារម្មណ៍ថា គេលែងនឹកនានោះ។ តាមពិត មានមនុស្សជាច្រើន ដែលមានអារម្មណ៍ទាល់ច្រក ហើយឯកកោ ដោយសារកាលៈទេសៈ ដែលមាន ឬមិនមានយុត្តិធម៌ចំពោះពួកគេ។ ជួនកាល យើងថែមទាំងធ្លាប់ឆ្លងកាត់បញ្ហា ដូចលោកយ៉ូសែប ដែលជាតួអង្គក្នុងព្រះគម្ពីរសញ្ញាចាស់ផងដែរ។ លោកយ៉ូសែបលែងមានគេនឹងចាំពីគាត់ បន្ទាប់ពីគាត់បានជួយគេហើយ។ បទគម្ពីរលោកុប្បត្តិ ជំពូក៤០ បានពិពណ៌នា អំពីបទពិសោធន៍ ដែលលោកយ៉ូសែបមាន ពេលគាត់ជាប់ខ្លួន នៅក្នុងគុក។ គេបានដោះលែងអ្នកថ្វាយពែង ឲ្យទៅធ្វើការបម្រើស្តេចឡើងវិញ គឺដូចដែលលោកយ៉ូសែបបានប្រាប់គាត់អញ្ចឹង(ខ.៩-១៣)។ លោកយ៉ូសែបបានប្រាប់អ្នកថ្វាយពែងនោះ ឲ្យទូលដល់ស្តេចផារ៉ោន តែគាត់បានភ្លេចលោកយ៉ូសែប(ខ.១៤,២៣)។ យើងប្រហែលជាមានអារម្មណ៍ថា គេបានភ្លេចយើងហើយ។ តែយើងនៅតែមានអ្នកនឹកចាំពីយើង គឺមិនខុសពីលោកយ៉ូសែបឡើយ(៤២:៩-១៣)។ ព្រះយេស៊ូវគង់នៅខាងស្តាំព្រះវរបិតា ហើយការអធិស្ឋានរបស់យើង តែងតែអាចឮទៅដល់បល្ល័ង្កព្រះមិនដែលខាន ដោយសារព្រះសង្រ្គោះយើង ជាអ្នកនាំពាក្យយើង។ ពេលដែលយើងមានអារម្មណ៍ឯកកោ…
Read article