ការជ្រើសរើសតាមចំណូលចិត្ត
គេហទំព័រឈ្មោះភែនដូរ៉ា(Pandora) ស្ថិតនៅក្នុងចំណោមឧបករណ៍ដ៏អស្ចារ្យ ក្នុងពិភពតន្រ្តី នាសម័យអ៊ីនធឺណិត។ គេហទំព័រនេះជួយឲ្យយើងអាចបង្កើតស្ថានីយវិទ្យុផ្ទាល់ខ្លួនតាមអ៊ីនធឺណិត ដោយអនុញ្ញាតឲ្យយើង “ជ្រើសរើស” បទភ្លេងរបស់យើង។ យើងអាចចាក់ស្តាប់បទចម្រៀង ហើយចុចសញ្ញាមេដៃលើកឡើងលើ ឬមេដៃទំលាក់ចុះក្រោម ដើម្បីបង្ហាញថា យើងចូលចិត្តបទចម្រៀងនោះឬអត់។ រួចអ្នកអាចប្រមូលបានបទចម្រៀងមួយក្រុម ដែលអ្នកបានចូលចិត្តស្តាប់ក្នុងគេហទំព័រនោះ។ គួរឲ្យស្តាយណាស់ ដែលជួនកាល យើងក៏បានធ្វើការជ្រើសរើសដូចនេះ នៅក្នុងការអានព្រះគម្ពីរផងដែរ។ យើងប្រហែលជាជ្រើសរើសតែបទគម្ពីរមួយចំនួន ដែលយើងចូលចិត្តជាពិសេស ហើយមិនអើពើរនឹងបទគម្ពីរដទៃទៀត។ ដូចនេះ យើងបាន “ជ្រើសរើស”តែបទគម្ពីរណា ដែលត្រូវចិត្តយើងប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់អ្នកនិពន្ធទំនុកដំកើងវិញ ព្រះបន្ទូលព្រះគឺសុទ្ធតែសំខាន់គ្រប់ខ បានជាគាត់មានប្រសា-សន៍ថា “បូករួមទាំងអស់ព្រះបន្ទូលនៃទ្រង់ទៅ ឃើញថាពិតត្រង់ទាំងអស់”(ទំនុកដំកើង ១១៩:១៦០)។ ម្យ៉ាងទៀត សាវ័កប៉ុលបានប្រាប់លោកធីម៉ូថេ ដែលជាគ្រូគង្វាលវ័យក្មេងថា “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត”(២ធីម៉ូថេ ៣:១៦)។ ព្រះគម្ពីរមានសារៈសំខាន់ចំពោះព្រះយេស៊ូវ (ម៉ាថាយ ៥:១៧-១៨) ប៉ុន្តែ ព្រះអង្គមានទស្សនៈចំពោះព្រះគម្ពីរ តាមរបៀបខុសពីអ្នកដឹកនាំសាសនា ក្នុងសម័យនោះ។ ព្រះអង្គមានបន្ទូលថា អ្នកដែលសំឡាប់មនុស្ស នឹងត្រូវជំនុំជម្រះ តែ “សូម្បីតែអ្នកដែលខឹងបងប្អូនខ្លួន…
Read article