August 26, 2015

You are here:
ការជួយទប់មិនឲ្យដួល

កាល​ពី​រដូ​វ​ក្តៅឆ្នាំមុ​ន អ្នក​ស្រី​ម៉ារីលីន(Marilyn) បានទិ​ញ​កូន​ឈើមួ​យដើ​ម សម្រាប់​ដាំ​នៅ​ផ្ទះ។ គាត់​បាន​សួរ​អ្នក​លក់​ថា តើ​គាត់​ត្រូវ​បោះ​បង្គោល ដើម្បី​ជួយ​ទប់​កូន​ឈើនោះ​ឬ​ទេ? អ្នក​លក់​ក៏​បាន​ប្រា​ប់​គាត់​ថា​ “សូម​អ្នក​ស្រី​បោះ​ប​ង្គោល​​ទប់​​កូន​​ឈើ​នោះ ឲ្យ​បាន​មួយ​ឆ្នាំ ដើម្បី​ឲ្យ​ បង្គោលនោះ​ជួយ​ទប់​កូន​ឈើ ពេល​មាន​ខ្យល់​បក់​ខ្លាំង”។ ប៉ុន្តែ មាន​អ្នក​ជិត​ខាង​ម្នាក់​បាន​ប្រាប់គាត់​ថា “ការ​បោះប​ង្គោល​ទប់ អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់ ច្រើន​ជាង​ផល​ចំណេ​ញ។ កូន​ឈើ​នោះចាំ​បាច់​ត្រូវ​ចាក់​ឫស​ចូល​ក្នុ​ងដី ឲ្យបា​ន​រឹង​មាំ ដោយ​ខ្លួន​ឯង ពុំនោះ​ទេ ​វា​មិន​​អាច​ចាក់​ឫសបាន​ល្អឡើ​យ។ ដូច​នេះ ការ​មិន​បោះបង្គោល​ទប់ មាន​ប្រយោជ​ន៍​បំផុត ចំពោះ​ខុស​ភាព​របស់​ដើម​ឈើ ក្នុង​រយៈ​ពេល​វែង”។ យ៉ាង​ណាមិ​ញ នៅ​ក្នុង​ទំនាក់​ទំនង យើង​ក៏អា​ច​មាន​សំណួរ​ដូច​នេះ​ផង​​ដែរ។ ឧទាហរណ៍ បើ​សិន​ជា​មាន​នរណា​ម្នាក់​ជួប​បញ្ហា​អ្វី​មួយ តើយើ​ង​ត្រូវ “ជួយ​ទប់​មិន​ឲ្យគា​ត់ដួល” ដោយ​ជួយ​យក​អាសាគា​ត់ ឬ​ក៏​ទុ​ក​ឲ្យគា​ត់ “ចាក់​ឫស​ឲ្យបា​ន​រឹង​មាំដោ​យខ្លួន​ឯង” ដោយ​ឲ្យ​គាត់​ប្រឈម​មុខ​នឹង​លទ្ធផ​ល ដែលគា​ត់​ត្រូវទទួល​បាន ពី​ការ​សម្រេ​ចចិត្តរប​ស់​ខ្លួន? ជាការ​ពិ​ត​ណាស់ ត្រង់​ចំណុច​នេះ យើង​ចាំ​បាច់​ត្រូវជួ​យ​គាត់ តាមរបៀប​ដែល​ធ្វើ​ឲ្យ​សុខភា​ព​ខាង​វិញ្ញាណរ​បស់​គាត់ មាន​ភាព​ល្អ​ប្រសើរ​ក្នុង​រយៈ​ពេល​វែង គឺ​មិន​មែន​ល្អតែក្នុ​ង​រយៈពេ​ល​ខ្លី​ឡើយ​។ យើងត្រូវជួយ​ដោយ​សេចក្តី​ស្រឡាញ់ ដោយដឹ​ង​ថា អ្វី​ដែល​ត្រូវធ្វើ ហើយ​ធ្វើ​ឲ្យ​ត្រូវ​ពេល។ ហេតុ​នេះហើ​យ បាន​ជា​បទ​គម្ពីរ​សុភាសិត ជំពូក​១៩ បាន​បង្រៀនយើង​ឲ្យ​មានចិ​ត្តអា​ណិត…

Read article