ផ្លូវសម្រាប់គេចចេញ
នៅសហរដ្ឋអាមេរិក គេបានសង់ផ្លូវបំបែកពិសេស នៅតាមបណ្តាផ្លូវចោទជាច្រើន ដើម្បីកាលណាមានយានយន្តណាដាច់ហ្វ្រាំង ពេលចុះតាមផ្លូវចោទទាំងនោះ អ្នកបើកបរយានយន្តនោះ អាចបើកគេចចូលផ្លូវបំបែកនោះ ដែលជួយបញ្ឈប់យានយន្តដោយសុវត្ថិភាព។ ជាក់ស្តែង មានផ្លូវបំបែកប្រភេទនេះជាច្រើន នៅតាមផ្លូវជាតិលេខ៧៧ ដែលកាត់តាមតំបន់ជួរភ្នំអាផាឡាជិន ក្នុងរដ្ឋវើជីនាខាងលិច។ ផ្លូវបំបែកនោះ មានលក្ខណៈពាក់កណ្តាលជាផ្លូវដី ពាក់កណ្តាលទៀតជាផ្លូវកៅស៊ូ ដែលគេឃើញមាន ក្នុងតំបន់ខ្ពង់រាប ដែលមានកំណាត់ផ្លូវចោទ ដែលចុះពីរយៈកម្ពស់ជិត៤០០ម៉ែត្រ មានប្រវែង៩គីឡូម៉ែត្រ។ ផ្លូវចោទទាំងនោះ មានប្រវែងវែងៗ ហើយបត់បែនចុះឡើងៗ អាចបណ្តាលឲ្យមានបញ្ហា សម្រាប់អ្នកបើកបរយានយន្ត ជាពិសេសឡានកុងតែន័រ ដូចនេះ ក្នុងករណីដាច់ហ្រ្វាំង ពួកគេអាចបត់ចូលតាមផ្លូវបំបែកពិសេសនោះ ដោយមិនបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង។ យ៉ាងណាមិញ យើងក៏ត្រូវការ “ផ្លូវបំបែកពិសេស”ផងដែរ ពេលដែលសេចក្តីប៉ងប្រាថ្នារបស់យើង ធ្វើឲ្យយើងបាត់បង់ការគ្រប់គ្រងខ្លួនឯង ហើយគំរាមកំហែងដល់សុខមាលភាពខាងវិញ្ញាណរបស់យើង គឺមិនខុសពីឡានកុងតៃន័រដែលដាច់ហ្វ្រាំង ដែលត្រូវការផ្លូវបំបែកពិសេសនោះឡើយ។ ពេលយើងជួបការល្បួង “នោះព្រះអង្គក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យយើងរាល់គ្នាអាចនឹងទ្រាំបាន”(១កូរិនថូស ១០:១៣)។ ព្រះជួយឲ្យយើងអាចនិយាយថា “ទេ” ដាក់សេចក្តីល្បួង ដោយអំណាចនៃព្រះបន្ទូលព្រះអង្គ។ ព្រះយេស៊ូវបានប្រើបទគម្ពីរចោទិយកថា (ម៉ាថាយ ៤:៤-១០) ដើម្បីយកជ័យជម្នះលើការល្បួងរបស់សាតាំង ដែលទាក់ទងនឹងអាហារ អំណាច និងការទុកចិត្ត។…
Read article