មិនចាប់អារម្មណ៍ ចំពោះសាសនា
មានការផ្សាយពាណិជ្ជកម្មរបស់ព្រះវិហារ តាមវិទ្យុ បានទាក់ទាញការចាប់អារម្មណ៍របស់ខ្ញុំ។ គេបានផ្សាយថា “ដោយព្រោះលោកអ្នកបានឮគេនិយាយអំពីជំនឿគ្រីស្ទបរិស័ទហើយ នោះលោកអ្នកប្រហែលជាមិនចាប់អារម្មណ៍នឹងសាសនាទេ។ ជាការពិតណាស់ លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើល ពេលដឹងថា ព្រះយេស៊ូវក៏មិនចាប់អារម្មណ៍នឹងសាសនាដែរ។ ប៉ុន្តែ ព្រះអង្គចាប់អារម្មណ៍ខ្លាំងចំពោះទំនាក់ទំនង និងការបង្រៀនយើងឲ្យស្រឡាញ់គ្នាទៅវិញទៅមក។លោកអ្នកប្រហែលមិនចូលចិត្តព្រះវិហាររបស់យើងខ្ញុំ គ្រប់ចំណុទេ ប៉ុន្តែ យើងផ្ដល់ជូននូវការទំនាក់ទំនងពិតប្រាកដ ហើយយើងខ្ញុំកំពុងរៀនស្រឡាញ់ព្រះ និងស្រឡាញ់គ្នាទៅវិញទៅមក។ យើងខ្ញុំរង់ចាំស្វាគមន៍លោកអ្នកជានិច្ច”។ ព្រះវិហារនេះប្រហែលជាបាននិយាយជ្រុលបន្តិច អំពីព្រះយេស៊ូវ និងសាសនា ព្រោះព្រះគម្ពីរក៏មានចែងអំពី “សាសនាដ៏ពិត” ក្នុងកណ្ឌគម្ពីរ យ៉ាកុប ១:២៧ ដែលជាការប្រព្រឹត្តល្អ ដោយជួយអ្នកដទៃ។ តែ ព្រះយេស៊ូវពិតជាមានការលំបាក ដោយសារពួកអ្នកកាន់សាសនា នៅសម័យនោះ។ ព្រះអង្គមានព្រះបន្ទូលថា ពួកផារិស៊ីដឹកនាំ តាមតែទំនៀមទម្លាប់ និងបញ្ញត្តច្បាប់ទាំងឡាយ មិនមែនដោយសេចក្ដីស្រឡាញ់ដល់ព្រះអម្ចាស់ទេ “ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្តីកំពុត និងសេចក្តីទទឹងច្បាប់ទទេ” (ម៉ាថាយ ២៣:២៨)។ ពួកគេឥតមានសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងចិត្តរបស់ពួកគេទេ (យ៉ូហាន ៥:៤២)។ ព្រះយេស៊ូវសព្វព្រះទ័យនឹងមានទំនាក់ទំនងជាមួយពួកគេ ប៉ុន្តែ ពួកគេ “មិនសុខចិត្តចូលមកឯទ្រង់ទេ” (ខ.៤០)។ បើសិនជា “ការកាន់តាមសាសនា” មានអត្ថន័យថា…
Read article