មិនចាប់អារម្មណ៍​ ចំពោះសាសនា

មាន​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​​រប​ស់ព្រះវិ​ហារ តាម​វិទ្យុ បាន​ទាក់​ទាញ​​​ការ​ចាប់​អារម្មណ៍​​រប​ស់ខ្ញុំ។ គេ​បាន​ផ្សាយ​ថា “ដោយ​ព្រោះលោ​ក​អ្នក​​បាន​ឮ​​គេ​និយាយ​អំពី​​ជំនឿ​​គ្រីស្ទ​បរិស័​ទហើ​យ នោះលោក​អ្នកប្រហែល​​​ជា​មិន​ចាប់​អារម្មណ៍​​នឹ​ង​សាសនា​ទេ។ ជា​ការពិតណា​ស់ លោក​​អ្ន​ក​​ប្រហែល​ជាមានកា​រភ្ញា​ក់ផ្អើ​ល ពេល​ដឹង​ថា ព្រះ​យេស៊ូវ​ក៏​មិន​ចាប់​អារម្មណ៍នឹ​ង​​សាសនា​ដែរ។ ប៉ុន្តែ​ ព្រះអ​ង្គ​ចាប់​អារម្មណ៍​ខ្លាំង​​ចំពោះ​ទំនាក់​​ទំនង និង​ការ​បង្រៀន​យើង​​​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។លោក​អ្នក​ប្រហែល​​មិន​ចូល​​ចិត្ត​​ព្រះ​​វិហារ​​របស់​យើង​ខ្ញុំ គ្រប់​ចំណុ​ទេ ប៉ុន្តែ​ យើង​ផ្ដល់​ជូន​នូវ​ការ​ទំនាក់​ទំនង​ពិត​​ប្រាកដ ហើយយើង​ខ្ញុំកំពុង​រៀន​ស្រឡាញ់​​ព្រះ និង​ស្រឡាញ់​​គ្នា​ទៅ​វិញ​​ទៅ​​មក។ យើង​ខ្ញុំ​រង់​ចាំ​​​ស្វាគមន៍​លោក​អ្នក​ជា​និច្ច​”។

ព្រះ​វិហារ​នេះ​ប្រហែល​ជា​បាន​និយាយ​ជ្រុល​បន្តិច អំពី​​ព្រះ​យេស៊ូវ និង​សាសនា ព្រោះ​ព្រះគ​ម្ពី​រ​​ក៏​​មាន​ចែងអំ​ពី “សាសនា​​ដ៏​​ពិត​” ក្នុងក​ណ្ឌ​គម្ពីរ យ៉ាកុប ១:២៧ ដែលជា​ការ​ប្រព្រឹត្ត​ល្អ ដោយ​ជួយ​អ្នកដទៃ​។ តែ ព្រះយេ​ស៊ូវ​​ពិត​ជា​​​មា​ន​កា​រលំ​បាក ដោយសារ​ពួកអ្ន​ក​កាន់​​សាសនា នៅ​សម័យ​នោះ។ ព្រះ​អង្គ​មាន​ព្រះបន្ទូល​ថា ពួក​ផារិស៊ី​ដឹក​នាំ តាម​តែ​ទំនៀម​ទម្លាប់ និង​បញ្ញត្ត​ច្បាប់​ទាំងឡា​យ មិន​មែន​ដោយសេ​ចក្ដីស្រ​ឡាញ់​ដល់​ព្រះ​អម្ចាស់​ទេ “ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ដល់​​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​​មាន​សុទ្ធ​តែ​សេចក្តី​កំពុត និង​សេចក្តី​ទទឹង​ច្បាប់​ទទេ​” (ម៉ាថាយ ២៣:២៨)។ ពួកគេ​ឥតមាន​សេច​ក្តីស្រ​ឡាញ់​​របស់​ព្រះ នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ទេ (យ៉ូហាន ៥:៤២)។ ព្រះ​​​យេស៊ូវ​សព្វ​ព្រះទ័យ​នឹង​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ ប៉ុន្តែ ​ពួក​គេ “មិនសុ​ខ​ចិត្ត​ចូល​មក​ឯ​ទ្រង់​ទេ” (ខ.៤០)។

បើ​សិន​ជា “ការ​កាន់​តាម​សាសនា” ​មាន​អត្ថ​ន័យ​ថា ជា​​ការ​កាន់​តាម​បញ្ញត្ត​ច្បាប់​ទាំង​ឡាយ ដើម្បី​ឲ្យ​ខ្លួន​ល្អ​តែ​សម្បក​ក្រៅ ជាជា​ង​អរ​សប្បាយ​នឹងទំ​នាក់​ទំន​ង​​ជា​មួយ​ព្រះអង្គ​សង្រ្គោះ នោះ​ព្រះ​យេស៊ូវ​​មិ​ន​ចាប់​អារម្មណ៍​នឹង​ការ​កាន់​តាម​សាសនា​ទេ។ ព្រះ​អង្គ​ប្រទាន​មក​នូវ​​កា​រអត់​ទោស​បាប និង​សេចក្តី​ស្រឡាញ់​ ដល់​​អស់​អ្នក​​ដែ​ល​ចង់​មាន​​ទំនាក់​​ទំនង​​ដ៏​ស្និទ្ធ​ស្នាល​​ជា​មួយ​ព្រះអ​ង្គ។—Anne Catas

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles