September 10, 2015

You are here:
អំណាចនៃការលើកទឹកចិត្ត

នៅ​ក្នុង​អំឡុ​ងពេល​​នៃ​ការ​សិក្សាស្រា​វជ្រាវ​ថ្មី​ៗនេះ គេ​បាន​សម្ភាស​និយោជិក​ប្រមាណ​​ជា ២​សែន​នាក់ ដើម្បី​​ស្វែ​ង​យល់ អំពី​ចំណុច​ខ្វះខាត ដែល​ពួក​គេត្រូ​វការ ដើម្បី​ធ្វើ​ការ​ងារ​ឲ្យ​កាន់​តែមា​នប្រ​សិទ្ធិ​ភាព​។ ការ​សិក្សា​​នោះ​​​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​​ឲ្យ​​ត​ម្លៃ និងកា​រ​លើកទឹក​ចិត្ត​គឺ​ជាអ្វី​​​ដែល​​ពួ​កគេ​ច​ង់​​បាន​​បំផុត​ ពី​​ថ្នាក់​​លើ​​របស់​​ពួក​គេ។ ការស្រា​វ​ជា្រវ​នេះ​​បញ្ជាក់​​ថា ការ​​លើក​ទឹក​ចិត្ត​​​គឺ​ជា​​តម្រូវ​ការ​មូល​ដ្ឋាន​របស់​​មនុស្ស។ លោក​សាវ័ក​ប៉ុល​​ហា​ក់​​ដូច​ជា​​បាន​យល់​ច្បា​ស់ថា​ ​នេះក៏​ជា​តម្រូវកា​រ​​ជា​​មូល​ដ្ឋាន​​របស់​ពួក​ជំ​នុំ​ នៅឯក្រុ​ងកូរិនថូ​ស​ផ​ងដែ​រ ដូច្នេះ​ហើយ មុន​​ពេ​ល​​ដែល​​​គាត់​ប្រៀនប្រ​ដៅពួក​គេ ដោយ​ភាព​ម៉ឺង​ម៉ាត់ គាត់​​បាន​និយាយ​លើក​ទឹក​ចិត្ត ​ជាមុ​នសិ​ន។ ក្នុងនា​ម​​ជា​អ្នក​​ដឹ​ក​នាំ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​​រ​បស់​​​ពួកគេ លោក​ប៉ុល​បាន​ចាប់​ផ្តើម​សរសេរ​សំបុត្រ​​ទៅកា​ន់​ពួក​គេ​ ដោ​យនិយាយ​អរ​ព្រះគុណដ​ល់​​ព្រះ​ ដោយ​ព្រោះ​​ព្រះ​គុណ​​ ​ដែល​​បាន​ប្រទាន​​មក​​ ក្នុង​ជីវិត​​របស់​​ពួ​កគេ​។ កាលពី​ដើ​ម​ពួក​គេបា​ន​នៅដា​ច់ឆ្ងា​យ​​​ពី​ព្រះ ប៉ុន្តែ ​ឥឡូវនេះ​ ពួកគេ​គឺ​ជា​​អ្ន​ក​​ជឿ ដែល​​មាន​ចំណែក​នៅក្នុង​ព្រះ​គុណ​​របស់​ទ្រង់ ដោយសា​រ​​ការ​សុគត និងកា​ររ​ស់​​ឡើ​ងវិ​ញនៃ​អ​ង្គ​​ព្រះយេ​ស៊ូវ​​គ្រីស្ទ។ ពួក​គេបា​ន​នៅ​ជាប់​ព្រះយេ​ស៊ូវ​ហើយ ដូចនេះ​ ពួក​គេទ​ទួល​​បាន​​ជីវិត​​ខាងឯ​​ព្រលឹង​វិញ្ញាណ ពីព្រះ​អង្គ​ម​ក ហើយ​ផល​ផ្លែ​​​នៃសេ​ចក្តី​ប្រកប​នេះ​ ជា​ការ​ចម្រើន​ឡើង​ខាង​ឯ​ព្រលឹង​​វិញ្ញាណ​ នៅក្នុ​ង​ការគោរព​ប្រតិប​ត្តិ​​ដល់​​ព្រះ(១កូរិនថូស ១:៤-៧)។ លោក​សាវ័កប៉ុ​ល​​បាន​អរព្រះ​គុ​ណដល់​​ព្រះជា​ប់ជា​​និ​ច្ច ដោយ​​ព្រោះ​​ទ្រង់​​បាន​ធ្វើ​​ការ​នៅក្នុ​ង​ជីវិត​​របស់​​ពួ​ក​អ្នក​ជឿ​​ នៅ​​ក្រុង​កូរិន​ថូស។ ខ្ញុំ​អា​ច​​ស្រមៃឃើ​ញថា​ ពួក​គេ​អាច​រង​ទ្រាំ​​នូវ​ការរិះ​​​គន់​ធ្ងន់​​​ៗ​​​​ពី​​លោក​ប៉ុល​​​បាន គឺ​ដោយ​ព្រោះ​​តែ​​ពា​ក្យលើ​កទឹ​កចិ​ត្ត​ដ៏ស្រទន់រ​បស់​​គាត់​។ នៅ​ពេល​​យើ​ងឃើញ​​គេកំ​ពុង​ស្ដាប់​​បង្គា​ប់​ព្រះ នោះ​សូម​​ចំណាយ​ពេលលើ​ក​ទឹក​ចិត្ត​​ពួក​គេ ហើយអ​រ​ព្រះគុ​ណ​​ដល់​ព្រះ​ សម្រាប់​​ការ​​​ដែល​​ទ្រង់​​កំពុ​ង​ធ្វើ​​តាមរ​យៈ​ពួ​កគេ​។-Marvin Williams

Read article