បំណងព្រះហឫទ័យរបស់ព្រះ
ជាញឹកញាប់ យើងច្រើនតែស្វែងរកបំណងព្រះហឫទ័យព្រះ ជាពិសេសនៅពេលយើងស្ថិតនៅក្នុងស្ថាន ភាពពិបាក។ យើងចង់ដឹងថា តើនឹងមានអ្វីកើតឡើងចំពោះខ្ញុំ នៅទីនេះ? តើខ្ញុំគួរតែនៅទីនេះបន្តទៀត ឬមួយព្រះអង្គ សព្វព្រះទ័យឲ្យខ្ញុំទៅកន្លែងណាផ្សេងវិញ? មានវិធីតែមួយគត់ ដើម្បីឲ្យបានដឹងប្រាកដ គឺត្រូវធ្វើអ្វីដែលទ្រង់ឲ្យអ្នកធ្វើ ក្នុងពេលឥឡូវនេះ ដែលជាតួនាទី សម្រាប់ពេលបច្ចុប្បន្ន ហើយរង់ចាំព្រះអង្គបើកសម្តែងនូវជំហានបន្ទាប់។ នៅពេលអ្នកស្ដាប់បង្គាប់ព្រះ ដោយធ្វើអ្វីដែលអ្នកដឹងថា ព្រះអង្គឲ្យធ្វើ នោះអ្នកនឹងមានកម្លាំងចម្រើនឡើង ដើម្បីបោះជំហានបន្ទាប់ រួចហើយបោះជំហានមួយទៀត។ មួយជំហានម្ដងៗ ហើយម្ដងមួយជំហាន។ នេះហើយជារបៀបរៀនដើរជាមួយព្រះ។ ប៉ុន្តែ អ្នកប្រហែលជាចង់និយាយថា “ឧបមាថា ខ្ញុំបោះជំហានទីមួយហើយ។ តើនឹងមានអ្វីកើតឡើង ជាបន្ទាប់ទៀត?” រឿងដែលកើតឡើងបន្ទាប់ ជាកិច្ចការរបស់ព្រះ។ ភារៈកិច្ចរបស់លោកអ្នក និងខ្ញុំគឺត្រូវស្ដាប់បង្គាប់នៅថ្ងៃនេះ ហើយទុកអនាគត ឲ្យព្រះអង្គជាអ្នកសម្រេច។ អ្នកនិពន្ធទំនុកដំកើងនេះបានមានប្រសាសន៍ថា គ្រប់ទាំងជំហានរបស់យើងសុទ្ធតែ “ត្រូវបានតម្រូវដោយព្រះអម្ចាស់” (៣៧:២៣)។ អ្វីដែលយើងត្រូវការនៅថ្ងៃនេះ គឺការដឹកនាំរបស់ព្រះអង្គសម្រាប់ថ្ងៃនេះ។ ការណែនាំសម្រាប់ថ្ងៃស្អែក គឺសម្រាប់ឲ្យយើងធ្វើតាម នៅថ្ងៃស្អែក។ លោក ចច មែកដូ-ណាល់ (George McDonald) មានប្រសាសន៍ថា “យើងមិនយល់អំពីទំព័របន្ទាប់នៃសៀវភៅមេរៀនរបស់ព្រះទេ យើងមើលឃើញតែទំព័រមួយ…
Read article