September 20, 2015

You are here:
ទីកន្លែង​ដែលលំបាក

ពេល​ដែល​ការ​ផ្លាស់​ប្ដូរ​ភ្លាម​ៗ នៃ​បច្ចេក​វិទ្យា បាន​ធ្វើ​​​ឲ្យការ​ងារ​​​មួ​យ​ចំនួន ក្លាយ​ជា​ការ​ងារ​ហួស​សម័យ អ្នក​វិទ្យា​សាស្រ្ត​​ដែល​មាន​ការហ្វឹក​ហ្វឺន​​ខ្ព​ស់ម្នា​ក់ បាន​ធ្លាក់​ខ្លួន​​ម​កធ្វើ​​កា​រ នៅ​​ក្នុង​ភោជ​នីយ​ដ្ឋាន​អាហារ​រហ័ស​មួ​យ។ នៅពេ​លល្ងា​ចថ្ងៃ​មួ​យ​ បន្ទាប់ពី​​កា​រសិ​ក្សា​​ព្រះ​គម្ពីរ​​ជាក្រុម​ចប់ គាត់​​បា​ន​រៀ​ប​រាប់​​ថា គាត់​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដ៏ពិបាក ដែលមា​នកា​រប​ន្ទាប​ខ្លួន។ គាត់​​​មា​ន​ប្រសាសន៍​ថា “មាន​ការ​ល្អមួយ​​ដែល​ខ្ញុំច​ង់ចែ​ក​ចាយ។ យុវជន​នៅក្នុ​ងភោ​ជ​នីយ​ដ្ឋាន​នោះ ​ហាក់ដូ​ច​ជា​​ចាប់​អារម្មណ៍​​ចំពោះ​​សេចក្តី​ជំនឿ​រ​ប​ស់ខ្ញុំ​ណាស់​។” សមាជិក​ម្នាក់ នៅ​ក្នុង​ក្រុមយើង ក៏​បាន​ឆ្លើយ​ត​បថា​ “ខ្ញុំសូ​មស​រសើរ​​លោក​ដែល​បន្ទា​បខ្លួ​ន​ដូច្នេះ។ ខ្ញុំដឹ​ងថា​សេ​ចក្តីជំ​នឿ​​របស់​លោក ច្បាស់ជា​​មាន​​កា​រអ្វី​មួ​យបាន​ជួយ​បណ្តាល​ឲ្យ​រឹង​មាំហើ​យ។” មាន​ពេល​មួយ​ ​ព្រះបា​នដ​កលោ​ក​ភីលីព​ ចេញ​ពី​​ភារៈកិ​ច្ច ​ក្នុ​ង​​ស្រុកសាម៉ារី(កិច្ចការ ៨:៤-៨) ហើយយ​ក​គាត់​ទៅដា​ក់ ​នៅ​កណ្ដាល​​ទី​រហោស្ថាន​វិញ(ខ.២៦) ពេល​នោះ​គាត់​ប្រហែ​ល​ជាឆ្ង​ល់​អំ​ពីបញ្ហា​​នេះផ​​ង​ដែ​រ។ ប៉ុន្តែ បន្ទាប់ម​ក គាត់​ក៏​​បាន​ឃើញ​​មាន​សាសន៍​អេធីយ៉ូពី​ម្នាក់ កំពុង​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ពន្យល់ប​ទគ​ម្ពីរ​សញ្ញា​ចាស់(ខ.​២៧-៣៥) ហើយ​នៅពេ​ល​នោះហើយ ដែ​លគា​ត់យល់​ពី​មូលហេ​តុ​ដែល​ព្រះអង្គ​បញ្ជូន​គាត់​ ឲ្យ​ទៅក​ន្លែង​ដែល​ពិបាក​ជាង​មុខ។ ពេល​ដែល​​ព្រះយេស៊ូ​វ​សន្យា​ថា ព្រះ​អង្គ​នឹង​មិន​ចាក​ចេញ​ពីយើ​ង(ម៉ាថាយ ២៨:២០ ហេព្រើរ ១៣:៥) ព្រះ​អង្គ​ចង់មាន​ន័យថា ​ទោះជា​ក្នុងពេ​លលំ​បាក ឬ​ពេល​សុខ​ស្រួល​ក៏ដោយ ក៏​ព្រះអ​ង្គមិ​នយា​ងចោ​លយើ​ង​ឡើយ។ បេសក​កម្ម​​របស់​​យើង ​នៅ​​ក្នុង​​រដូ​វ​​កាល​ដ៏លំបា​ក​​នៃ​ជីវិត គឺ​ត្រូវ​ធ្វើកា​រ ឬបំ​រើ​ ដោយ​ចង​ចាំជា​និច្ច​ថា ​យើង​​កំពុង​​តែធ្វើកិច្ចការ​នោះ​ថ្វាយ​ដល់​ព្រះ ហើយ​​បន្ទាប់​​មក ត្រូវ​ចាំមើ​លព្រះ​​ធ្វើកា​រ ដើម្បី​​សម្រេច​​បំណ​ង​ព្រះទ័យ​​របស់​ព្រះអ​ង្គ។…

Read article