ស្តេចល្អ និងស្តេចអាក្រក់
ថ្មីៗនេះ ខ្ញុំបានសិក្សាកណ្ឌគម្ពីរពង្សាវតាក្សត្រ ដែលជាកណ្ឌព្រះគម្ពីរសញ្ញាចាស់ ជាមួយមិត្តភ័ក្រមួយចំនួន។ ខ្ញុំបានធ្វើការកត់សំគាល់ ចំពោះតារាងមួយ ដែលរាយឈ្មោះស្តេចរបស់នគរអ៊ីស្រាអែល និងយូដា ក្នុងគ្រាសញ្ញាចាស់ ដែលមានចំនួនតិចណាស់ ដែលស្ថិតនៅក្នុងចំណោមស្តេច ល្អ ប៉ុន្តែ ភាគច្រើននៃស្តេចទាំងអស់នោះ ជាស្តេច អាក្រក់ ស្តេច អាក្រក់ភាគច្រើន ស្តេច អាក្រក់ហួស និងស្តេច អាក្រក់បំផុត ។ គេបានពិពណ៌នាថា ស្ដេចដាវីឌជាសេ្ដចល្អមួយអង្គ ដែល “ដើរតាម[ព្រះ] ដោយអស់ពីចិត្ត”(១ពង្សាវតារក្សត្រ ១៤:៨) ហើយជាគំរូ ដែលគួរឲ្យយកតម្រាប់តាម(៣:១៤ ១១:៣៨)។ គួរឲ្យកត់សម្គាល់ថា ពួកស្ដេចអាក្រក់បានបដិសេធព្រះ ដោយចេតនា និងបានដឹកនាំប្រជារាស្រ្តខ្លួន ឲ្យថ្វាយបង្គំរូបព្រះ។ ស្ដេចយេរ៉ូបោម ជាស្ដេចទីមួយដែលបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ក្រោយពេលនគរបែកចេញជាពីរ។ ស្តេចអង្គនេះ បានបន្សល់ទុកនូវកេរដំណែលអាក្រក់ជាច្រើន បានជាគេចាំថា ទ្រង់ស្ថិតក្នុងចំណោមពួកស្ដេចអាក្រក់បំផុត “ដែលបានធ្វើបាប ហើយដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាប”(១៤:១៦)។ ដោយព្រោះតែគំរូអាក្រក់របស់ទ្រង់ ទើបមានស្ដេចជាច្រើនដែលគ្រងរាជ្យបន្ទាប់ពីទ្រង់ ត្រូវបានគេប្រៀបធៀបនឹងទ្រង់ ហើយត្រូវបានគេពណ៌នាថា ជាស្តេចអាក្រក់ដូចជាទ្រង់ដែរ(១៦:២,១៩,២៦,៣១ ២២:៥២)។ យើងម្នាក់ៗមានព្រំដែននៃឥទ្ធិពលខុសៗគ្នា ហើយឥទ្ធិពលនោះ អាចត្រូវបានប្រើប្រាស់សម្រាប់ធ្វើការអាក្រក់…
Read article