មិនសូវសំខាន់
ពួកអ្នកដែលមានអំណាច ក្នុងសង្គម គឺជាពួកមនុស្សដែលឡើងកាំជណ្ដើរនៃឥទ្ធិពល និងភាពជោគជ័យ។ បទគម្ពីរលូកា ជំពូក៣ លើកឡើង អំពីអ្នកដឹកនាំសំខាន់ៗចំនួនប្រាំពីរនាក់ ដែលធ្វើការគ្រប់គ្រងនៅក្នុងសង្គម នាសម័យនោះ។ ស្តេចសេសារ-ទីប៊ើរ នៃចក្រភពរ៉ូម៉ាំង មានអំណាចលើការស្លាប់រស់ របស់ប្រជាជន នៅក្នុងអាណាខែត្រឆ្ងាយៗ ក្នុងចក្រភពរបស់ទ្រង់។ លោកប៉ុនទាស-ពីឡាត់ ជាតំណាងរបស់ចក្រភពរ៉ូម៉ាំង ក្នុងនាមជាអភិបាលនៃស្រុកយូដា ចំណែកឯស្តេចហេរ៉ូឌ ភីលីព និងលីសានាសវិញ ជាអ្នកគ្រប់គ្រងប្រជាជន នៅតាមតំបន់។ លោកអាណ និងលោកកៃផាសធ្វើជាសម្តេចសង្ឃ ហើយបានប្រើប្រាស់សិទ្ធិអំណាចផ្នែកសាសនារបស់ខ្លួន យ៉ាងតឹងរឹង។ ខណៈពេលដែលអ្នកកាន់អំណាចទាំងអស់នេះ បានខំដំឡើងសាច់ដុំនយោបាយរបស់ខ្លួន “ព្រះទ្រង់មានព្រះបន្ទូលមកយ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន”(ខ.២)។ គាត់ជាមនុស្សម្នាក់ ដែលដែលគេមិនសូវស្គាល់ ហើយរស់នៅក្នុងទីរហោស្ថាន និងរង់ចាំស្ដាប់ព្រះសូរសៀងរបស់ព្រះ ដូចនេះ តើមាននរណា ដែលហាក់ដូចជាមិនសូវសំខាន់ជាងគាត់ទៀតនោះ? តើលោកយ៉ូហាន-បាទីស្ទ អាចសម្រេចការអ្វីខ្លះ ដោយសារ“ការប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យរួចពីបាប?”(ខ.៣)។ ប៉ុន្តែ ពួកបណ្ដាជនទាំងហ្វូងៗបានមកឯលោកយ៉ូហាន ដើម្បីស្វែងរកសេចក្ដីពិត បែរចេញពីការអាក្រក់របស់ពួកគេ ហើយក៏ចង់ដឹងផងដែរថា គាត់ជាព្រះមែស៊ី ឬមិនមែន(ខ.៧,១៥)។ លោកយ៉ូហានបានប្រាប់ពួកគេថា “មានព្រះ១អង្គមក ដែលមានអំណាចលើសជាងខ្ញុំទៅទៀត…
Read article