តើខ្ញុំជានរណា?
ជាច្រើនឆ្នាំកន្លងទៅ លោកប៊ីលី ហ្គ្រាហាំ(Billy Graham) ដែលជាគ្រូផ្សាយដំណឹងល្អដ៏ល្បីល្បាញ ក្នុងពិភពលោក បានរៀបចំពេល ទៅអធិប្បាយនៅឯសាកលវិទ្យាល័យ ខេមប្រ៊ីជ (Cambridge University) ក្នុងប្រទេសអង់គ្លេស ប៉ុន្តែ គាត់មានអារម្មណ៍ថា គាត់មិនមានចំណេះគ្រប់គ្រាន់ ដើម្បីនឹងថ្លែងទៅកាន់ក្រុមអ្នករៀនបានខ្ពង់ខ្ពស់នៅទីនោះទេ។ គាត់ឥតមានសញ្ញាប័ត្រជាន់ខ្ពស់ ហើយក៏មិនដែលបានចូលរៀន នៅសាលាព្រះគម្ពីរដែរ។ លោក ប៊ីលី ក៏បានប្រាប់រឿងនេះ ដល់មិត្តភក្ដិជិតស្និទ្ធរបស់គាត់ម្នាក់ថា “ខ្ញុំមិនដែលមានអារម្មណ៍ថា ខ្ញុំគ្មានសមត្ថភាពគ្រប់គ្រាន់ និងគ្មានការត្រៀមខ្លួនទាំងស្រុង សម្រាប់ទៅបំពេញបេសកកម្ម ដូចលើកនេះឡើយ។” គាត់ក៏បានអធិស្ឋានសូមជំនួយមកពីព្រះ ហើយព្រះអង្គក៏បានប្រើគាត់ឲ្យចែកចាយ អំពីសេចក្ដីពិតដ៏សាមញ្ញនៃដំណឹងល្អ និងអំពីឈើឆ្កាងរបស់ព្រះគ្រីស្ទ។ លោកម៉ូសេក៏ធ្លាប់មានអារម្មណ៍ថា គ្មានសមត្ថភាពផងដែរ នៅពេលព្រះទ្រង់បានរើសគាត់ ឲ្យទៅប្រាប់ស្ដេចផារ៉ោន ឲ្យដោះលែងពួកកូនចៅសាសន៍អ៊ីស្រាអែល។ លោកម៉ូសេបានទូលសួរព្រះថា “តើទូលបង្គំជាអ្វី ដែលព្រះអង្គឲ្យទូលបង្គំទៅឯផារ៉ោន?”(និក្ខមនំ ៣:១១)។ លោកម៉ូសេប្រហែលជាមានចម្ងល់អំពីប្រសិទ្ធភាពរបស់ខ្លួន ក្នុងការបំពេញកិច្ចការនេះ ដោយព្រោះតែគាត់ “មិនសូវមានវោហារ”(៤:១០) តែព្រះទ្រង់បានមានព្រះបន្ទូលថា “អញនឹងនៅជាមួយនឹងឯងជាប្រាកដ”(៣:១២)។ លោកម៉ូសេដឹងថា គាត់ត្រូវតែរួមចំណែក នៅក្នុងផែនការជួយសង្រ្គោះរបស់ព្រះ ហើយត្រូវប្រាប់ពួកកូនចៅអ៊ីស្រាអែល ថានរណាបានចាត់ឲ្យគាត់មក បានជាគាត់ទូលសួរដល់ព្រះថា “តើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្ដេច?” ព្រះទ្រង់មានព្រះបន្ទូលតបថា…
Read article