កែវយឺតហាប់ប៊ល សួនសត្វ និងក្មេងៗដែលច្រៀងសរសើរ
តើកែវយឺតអវកាសហាប់ប៊ល(Hubble)សម្រាប់មើលផ្កាយ សួនសត្វ និងក្មេងៗដែលកំពុងច្រៀង មានលក្ខណៈអ្វីដែលដូចគ្នា? តាមការបង្រៀន ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៤៨ យើងអាចសន្និដ្ឋានថា ពួកគេសុទ្ធតែចង្អុលបង្ហាញ ឲ្យគេមើលទៅស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ គេច្រើនតែចោទជាសំណួរជាញឹកញាប់ អំពីទស្សនៈដែលយល់ថា ព្រះបានបង្កើតពិភពលោកយើង ដូចនេះ ពេលនេះអាចជាពេលដ៏ល្អ ដែលយើងត្រូវចាំថា យើងត្រូវថ្វាយការសរសើរដំកើងដ៏ខ្ពស់ ដល់ព្រះវរបិតានៃយើង សម្រាប់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ កែវយឺតអវកាសហាប់ប៊ល អាចជួយឲ្យយើងមើលឃើញរូបភាពដ៏ស្អាតអស្ចារ្យនៃចក្រវាឡ ដែលយើងមិនអាចមើលនឹងភ្នែកទទេ។ រូបភាពនីមួយដែលកែវយឺតនោះថតបាន ដោយភាពឆ្លាតវ័យ គឺសុទ្ធតែបង្អុលបង្ហាញហ្វូងតារា ដែលនាំឲ្យយើងផ្តោតអារម្មណ៍ទៅលើអំណាចដ៏អស្ចារ្យ ដែលព្រះមានក្នុងការបង្កើតផ្កាយទាំងនោះមក។ គឺដូចដែលមានចែង នៅក្នុងខ.៣ថា “អស់ទាំងផ្កាយដែលភ្លឺអើយ ចូរសរសើរដល់ទ្រង់”។ ពេលយើងទៅកម្សាន្តក្នុងសួនសត្វ យើងអាចឃើញសត្វជាច្រើនប្រភេទ ដែលព្រះអង្គបានបង្កើត។ យើងអាចមើលទៅខ.៧ និង ខ.១០ ហើយនិយាយអរព្រះគុណព្រះ សម្រាប់ការបង្កើតឲ្យមាន សត្វសមុទ្រ សត្វព្រៃ សត្វល្អិត និងបក្សី។ ហើយការចំណាយពេលមើលក្មេងតូចៗច្រៀងសរសើរដំកើងព្រះ ជានិមិត្តសញ្ញាដែលតំណាងឲ្យសេចក្តីពិតដែលថា មនុស្សទាំងអស់ នៅលើផែនដីនេះ គួរតែលើកសម្លេងឡើង ដើម្បីសរសើរដំកើងព្រះអាទិកររបស់យើង(ខ.១១-១៣)។ ផ្កាយ សត្វ និងក្មេងៗ “ត្រូវសរសើរដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ដ្បិតមានតែព្រះនាមទ្រង់១ ដែលខ្ពស់ប្រសើរ”(ខ.១៣)។…
Read article