តម្លៃនៃមនុស្សម្នាក់ៗ
នៅសល់ពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ កញ្ញាឃីម ហាស្គីន(Kim Haskins) ត្រូវដល់ពេលចូលរួមកម្មវិធីបញ្ចប់ការសិក្សា នៅវិទ្យាល័យហើយ ប៉ុន្តែ នាងស្រាប់តែជួបគ្រោះថ្នាក់ឡានបុកគ្នា ដែលបណ្តាលឲ្យឪពុកនាងបាត់បង់ជីវិត ហើយម្តាយរបស់នាងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នៅថ្ងៃបន្ទាប់ លោកចូ ហ្ការេត(Joe Garrett) ដែលជានាយកសាលារបស់នាង បានមកសួរសុខទុក្ខនាង ក្នុងមន្ទីរពេទ្យ ហើយប្រាប់នាងថា ពួកគេចង់ធ្វើការអ្វីដែលពិសេសសម្រាប់នាង នៅថ្ងៃនោះ តែមិននឹកស្នានសោះថា នាងបានជួបរឿងដ៏សោកសៅយ៉ាងនេះ។ ក្រោយមក លោកចេមស៍ ឌ្រូ(James Drew) បានរៀបរាប់ ក្នុងទំព័រកាសែត ដឺ ហ្កាហ្សេត (The Gazette, Colorado Springs) អំពីការបង្ហាញចេញនូវសេចក្តីស្រឡាញ់ និងការលើកទឹកចិត្តដ៏លើសលប់ ពីសំណាក់គ្រូបង្រៀន បុគ្គលិកសាលា និងមិត្តរួមសាលារបស់នាង ដែលបានមកចូលរួម ពេញសាលប្រជុំរបស់សាលា ដើម្បីធ្វើកម្មវិធីបញ្ចប់ការសិក្សាឲ្យនាងតែម្នាក់គត់ ក្នុងពេលពីរបីថ្ងៃក្រោយមក បន្ទាប់ពីពួកគេមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់របស់ឃីម។ លោកនាយកហ្ការេត ក៏បានមានប្រសាសន៍ថា “ក្នុងវិស័យអប់រំ យើងមិនទុកឲ្យក្មេងណាម្នាក់ រស់នៅដោយគ្មានការអប់រំឡើយ ហើយក្រុងសង្រ្គាម យើងក៏មិនទុកទាហានណាម្នាក់ចោលដែរ។ តែនៅថ្ងៃនេះដែរ យើងក៏មិនទុកឲ្យសិស្សណាម្នាក់ បញ្ចប់ការសិក្សា…
Read article