វាជាចុងបញ្ចប់ឬ?

អ្វី​ៗ​ក្នុង​លោ​កិយ​នេះ នឹងត្រូ​វ​ដល់​ពីប​ញ្ចប់ ដោ​យជៀ​សមិ​ន​បាន ដែល​មាន​ពេល​ខ្លះ ការ​នេះ​អាច​ធ្វើ​ឲ្យយើ​ងមា​ន​កា​រខ​កចិ​ត្ត។ យើង​ប្រហែល​ជាមា​នអា​រម្មណ៍​ដូច​នេះឯ​ង ពេល​ដែល​យើង​អានសៀ​វភៅ​មួ​យក្បា​ល យ៉ាង​ជក់​ចិត្ត​ណាស់ បាន​ជា​យើង​មិន​ចង់​ឲ្យវាច​ប់។ ឬ​នៅ​ពេល​ដែល​យើង​មើល​ខ្សែភា​ពយ​ន្តមួ​យ​រឿង ដែល​យើង​ចង់​ឲ្យរឿង​នោះនៅមាន​សាច់​រឿង​បន្ត​ទៀត។

ប៉ុន្តែ ការ​ទាំង​អស់ គឺ​រាប់​ទាំង​ការ​ល្អ និង​ការ​អាក្រក់ “គឺសុទ្ធ​តែ​ត្រូវ​បញ្ចប់”។ តាម​ពិត ជីវិត​មនុស្ស​ត្រូវ​បញ្ចប់​នៅ​ពេល​ណា​មួយ ដែល​ជួន​កាល ត្រូវ​បញ្ចប់​លឿន​ជាង​ការ​រំពឹ​ងទុ​ក​ទៅ​ទៀត។ សម្រាប់​អ្នក​ដែល​ធ្លាប់​ឈរនៅ​ក្បែរ​ក្តាម​ឈូស​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន គឺ​សុទ្ធ​ស្គាល់​ការ​ឈឺចា​ប់ នៃ​ភាព​ចន្លោះ​ប្រហោង​នៅ​ក្នុង​ចិត្ត ដែលមិ​ន​ចង់​ឲ្យការ​បែក​គ្នា ឆា​ប់កើ​តឡើង​យ៉ាង​ដូច​នេះ​ទេ។

តែ​សូម​អ​រព្រះ​គុណ​ព្រះយេ​ស៊ូវ​ ដែល​ព្រះអង្គ​បាន​ដោះ​ស្រាយ​បញ្ហា​ខក​ចិត្ត ចំពោះ​ការ​បញ្ច​ប់ទាំ​ង​ឡាយ ដោយ​ព្រះ​អង្គ​ប្រទា​ន​នូវ​សេចក្តី​សង្ឃឹម​ដល់​យើង​រាល់​គ្នា តាម​រយៈកា​រសុ​គត និង​ការ​មា​នព្រះ​ជ​ន្ម​ឡើង​វិញ​របស់​ព្រះអ​ង្គ។ ​ក្នុង​ព្រះ​អង្គ “ចុង​បញ្ចប់​នៃ​ជីវិត” ​ជា​ការ​ចាប់​ផ្តើម​នៃជី​វិត​ដ៏​អស់​កល្ប​ជានិ​ច្ច ដែល​នឹង​លែង​មាន​សេចក្តី​ស្លាប់​ជា​រហូត ហើ​យពា​ក្យ “វា​ចប់​ហើយ” ត្រូវ​បាន​ជំនួស​ដោយ​ពាក្យ​ មាន​អំណរ ​“ជា​រៀង​រហូត”។ ដោយ​សារ​រូប​កាយ​យើង មិន​ស្ថិត​ស្ថេរ​ នោះ​សាវ័ក​ប៉ុល​បានមា​ន​ប្រសាសន៍​បញ្ជាក់​ថា “យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់ប្រែ​ទៅ​ក្នុ​ង​១​រំពេច”(១កូរិនថូស ១៥:៥២) ហើយ​គាត់​រំឭក​យើងថា​ ដោយ​សារ​ព្រះយេ​ស៊ូវ​បាន​ឈ្នះសេ​ចក្តី​ស្លាប់​ហើយ​ នោះយើង​អាច​និយាយ​ដោយ​ក្លាយហាន​ថា “ឱ​​សេចក្តី​​ស្លាប់​​​អើយ ទ្រនិច​​ឯ​ង​​នៅ​​​ឯ​ណា សេចក្តី​​ស្លាប់​​អើយ ជ័យ​ជំនះ​​របស់​​​ឯ​ង​​នៅ​​ឯ​ណា?”​(ខ.៥៥)

ដូចនេះ​ ចូរ​កុំឲ្យ​ចិ​ត្តយើ​ងថ​ប់​បារម្ភ​ឡើយ។ ថ្វីត្បិ​តតែ​​យើងមា​នទុ​ក្ខ​ព្រួយ​ពិត​មែន តែយើ​ង​អាច​មាន​ការ​ដឹង​គុណ​ចំពោះ​ព្រះ ពី​ព្រោះ​​ព្រះ​អង្គ​ “​ប្រទាន​​ឲ្យ​​យើង​​រាល់​​គ្នា​​មាន​​ជ័យជំ​នះ ដោយសា​រ​​​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​​ព្រះ​អម្ចាស់​​នៃ​​យើង”(ខ.៥៧)។—Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles