តើដល់កាលណាទៅ?

ស្តេច​សូល បាន​ដេញ​តាម​ប្រហារ​ដាវីឌ ដូច​ជា “​កាល​​​គេ​​ដេញ​​តាម​​ក្រួ​ច​​នៅ​​លើ​ភ្នំ​” អស់រ​យៈពេ​លប្រាំ​បួនឆ្នាំ​(១សាំយ៉ូអែល ២៦:២០)។ ដាវីឌ​ក៏​បានអ​ធិស្ឋាន​ថា “ឱ​​ព្រះយេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូលបង្គំ​ដល់​កាល​ណា​ទៀត តើ​ដល់​អស់កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះភក្ត្រ​ទ្រង់​ចំពោះ ទូលបង្គំ​ដល់​កាល​ណា? តើ…ខ្មាំង​សត្រូវ​​នឹង​លើក​ខ្លួន​ឡើងទាស់​នឹង​ទូលបង្គំ​ ដល់​កាល​ណា​ទៅ?”(ទំនុកដំកើង ១៣:១-២)។

ជា​​ញឹក​​ញាប់ ពេល​​យើង​​ទទួល​​រ​ង​ការ​​​ធ្វើ​ទុក្ខ​បុក​​ម្នេ​​ញ​អ​​ស់រ​​យៈ​ពេល​យូ​រ យើង​ក៏មា​​​ន​កា​រ​​នឿយ​ណា​យ និង​ធុ​​ញ​​ទ្រាន់​​ផង​​ដែរ។ ពេល​​នោះ ​យើង​​ច​ង់មា​​ន​​ដំណោះ​​ស្រាយ​​ភ្លាម​​ៗ ដើម្បី​ឲ្យ​សេចក្តី​ទុក្ខ​របស់​យើង​ឆាប់​ចប់។ ប៉ុន្តែ មាន​ការ​ខ្លះ​យើង​មិន​អាច​ដោះ​ស្រាយ​បាន​ទេ។ តែ​យើង​អាច​ទូល​ថ្វាយ​ដល់​ព្រះ ពេល​យើង​​មាន​បញ្ហា។ យើង​មាន​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ព្រះអ​ង្គ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ​អង្គ ពេល​យើង​មាន​ការ​លំបាក។ ព្រះ​អង្គ​យល់​អំពី​បញ្ហា​របស់​កូន​របស់​ព្រះ​អង្គ ដែល​គ្មាន​នរណា​អាច​​យល់​​ច្បាស់​ជាង​​ព្រះ​អង្គ​​ឡើយ។

ពេល​ដែល​យើង​ងាក​ទៅ​រក​ព្រះ​អង្គ ដោយ​ទូល​ថ្វាយ​អំពី​សេចក្តី​ទុក្ខ​របស់​យើង នោះយើ​ង​នឹង​មាន​អារម្មណ៍​ភ្លឺ​ស្វាង។   សម្រាប់​ស្តេច​ដាវីឌ​វិញ ពេល​ដែល​គំនិត​របស់​ទ្រង់​បាន​ងាក​បែរ​ទៅ​រ​កព្រះ ទ្រង់​បាន​នឹក​ចាំអំ​ពីសេចក្តី​ស្រឡាញ់​របស់​ព្រះ។ ទ្រង់​បាន​រំឭក​ខ្លួន​ឯង​ថា ​“ទូល​បង្គំ​​បាន​​ទុក​ចិត្ត​នឹង​សេចក្តី​សប្បុរស​របស់​ទ្រង់   ចិត្ត​ទូលបង្គំ​នឹង​រីករាយ​សប្បាយ​ឡើង   ដោយ​សេចក្តី​សង្គ្រោះ​​របស់​ទ្រង់​ដែរ ទូលបង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​បាន ប្រោស​ការ​ល្អ​ជា​បរិបូរ​ដល់​ទូលបង្គំ​ហើយ”(ខ.៥-៦)។ ទុក្ខ​វេទនា​ប្រហែល​ជា​នៅ​តែ​បន្ត​កើត​មាន តែ​ស្តេច​ដាវីឌ​នៅ​តែអា​ចច្រៀ​ងស​រសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដ៏​យ៉ាប់​យ៉ឺន​នោះ ដ្បិត​ទ្រង់​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះ​អង្គ។ និយាយ​រួម ក្នុង​ពេល​នោះ ​ទ្រង់​គ្រាន់​តែ​ដឹង​ថា ទ្រង់​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះ គឺ​គ្រប់​​គ្រាន់​ហើយ។

លោកអេ ដាប៊លយូ ថូរូល(A. W. Thorold) បាន​សរសេ​រ​នៅ​ក្នុង​សៀវ​ភៅ​​ដែល​​​គាត់​បាន​និពន្ធ​ថា “ចំណុច​ខ្ពស់បំ​ផុត នៃ​ជីវិត​ខាង​វិញ្ញាណ មិន​មែ​ន​ជាការ​មាន​ក្តី​អំណរ​រីករា​យ ក្នុង​ពេល​ដែល​គ្មាន​ភាព​ងងឹត​នោះឡើ​យ តែ​ជា​​ការ​ទុក​ចិត្ត​យ៉ាង​ដាច់​ខាត និង​ដោយ​គ្មាន​ការ​សង្ស័យ ចំពោះ​ក្តី​ស្រឡាញ់​របស់​ព្រះ”។

សូម្បី​តែក្នុ​ង​ពេល​ដែល​យើង​មាន​បញ្ហា ក៏​យើង​នៅ​តែអា​ចទុ​ក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​។—David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles