គ្រឿងផ្សំដែលជួយឲ្យសុខភាពល្អ
ម៉ាទី(Martie) ភរិយារបស់ខ្ញុំ តែងតែមានការប្រុងប្រយ័ត្ន នៅក្នុងការដើរផ្សារ ពេលដែលនាងត្រូវទិញអាហារ ដែលល្អចំពោះសុខភាព និងមានជីវជាតិ។ ទោះបីជាអាហារនោះ ត្រូវបានវេចខ្ចប់ ដោយកញ្ចប់ ដែលគួរឲ្យទាក់ទាញយ៉ាងណាក៏ដោយ ក៏នាងនៅតែពិនិត្យមើលគ្រឿងផ្សំដែលមានបង្ហាញក្នុងតារាង នៅផ្នែកខាងក្រោយនៃកញ្ចប់។ មានពាក្យបច្ចេកទេសរបស់គ្រឿងផ្សំជាច្រើន ដែលពិបាកអាន ដែលតាមធម្មតា វាបង្ហាញថា ក្នុងកញ្ចប់អាហារនោះ មានដាក់ជាតិគីមី ដែលជួយឲ្យអាហារទុកបានយូរ តែធ្វើឲ្យខូចជីវជាតិល្អៗ។ ដូចនេះ ពេលនាងឃើញមានគ្រឿងផ្សំមិនល្អដូចនេះ នាងដាក់កញ្ចប់អាហារនោះ ចូលក្នុងធ្នើដាក់ទំនិញវិញ ហើយបន្តដើររកមើលកញ្ចប់អាហារ ដែលមានផ្លាកយីហោ ដែលមានផលិតផលអាហារធម្មជាតិ ដែលជួយឲ្យមានសុខភាពល្អ។ ជាញឹកញាប់ ខ្ញុំយល់ថា ការដែលនាងមានទម្លាប់ដើរទិញឥវ៉ាន់យ៉ាងដូចនេះ គឺមិនសូវខុសពីការដែលព្រះស្វែងរកចំណុចល្អ ក្នុងជីវិតយើងឡើយ។ ព្រះអង្គទតមើលចិត្តរបស់យើង ជាសំខាន់ ទោះបីជាសម្បកក្រៅរបស់យើង មានភាពទាក់ទាញយ៉ាងណាក៏ដោយ។ ហេតុនេះហើយបានជា ព្រះគម្ពីរសុភាសិត ដែលជាព្រះគម្ពីរនៃប្រាជ្ញា បានដាស់តឿនយើង ឲ្យមានការប្រុងប្រយ័ត្ន ចំពោះការអ្វីដែលចូលក្នុងចិត្តរបស់យើង “ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(សុភាសិត ៤:២៣)។ ការស្លៀកពាក់ឲ្យសមរម្យ និងការធ្វើខ្លួនឲ្យក្មេងជាងវ័យ មិនសូវជាសំខាន់ទេ បើសិនជាចិត្តរបស់យើងបង្កប់ទៅដោយ ភាពលោភលន់ សេចក្តីសម្អប់ ភាពក្តៅក្រហាយ ការអាណិតខ្លួនឯង…
Read article