ចូរស្ងប់រំងាប់
ខ្សែភាពយន្ត ដែលមានចំណងជើងថា រទេះអគ្គី ជារឿងដែលបានរំឭកដល់ដំណើរជីវិតរបស់លោកអេរិក លីឌែល(Eric Liddle) ដែលជាកីឡាករដែលបានទទួលមេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩២៤ នៅទីក្រុងបារីស មុនពេលគាត់ចេញទៅធ្វើការជាបេសកជន នៅប្រទេសចិន។ ជាច្រើនឆ្នាំក្រោយមក ពេលដែលសង្រ្គាមលោកលើកទីពីរបានផ្ទុះឡើង លោកលីឌែលក៏បានបញ្ជូនគ្រួសារគាត់ ទៅរកកន្លែងសុវត្តិភាព ក្នុងប្រទេសកាណាដា តែគាត់នៅបន្តរស់នៅក្នុងប្រទេសចិន។ មិនយូរប៉ុន្មាន គេក៏បានចាប់លោកលីឌែល និងបេសកជនបរទេសដទៃទៀត ដាក់ក្នុងជំរុំឃុំឃាំងរបស់ប្រទេសជប៉ុន។ បន្ទាប់ពីគាត់បានរស់នៅក្នុងមន្ទីឃុំឃាំង អស់រយៈពេលជាច្រើនខែក្រោយមក គាត់ក៏បានមានបញ្ហាសុខភាព ហើយគ្រូពេទ្យពិនិត្យឃើញថា គាត់ប្រហែលជាមានសាច់ដុះក្នុងខួរក្បាល។ ជារៀងរាល់ពេលល្ងាចថ្ងៃអាទិត្យ មានក្រុមភ្លេងមួយក្រុម បានមកលេងភ្លេងនៅក្បែរមន្ទីរពេទ្យ ដូចនេះ គាត់ក៏បានសុំឲ្យគេលេងបទ “ចូរស្ងៀមនៅ ឱវិញ្ញាណខ្ញុំអើយ”។ ខ្ញុំគិតថា ពេលដែលគាត់កំពុងស្តាប់បទនេះ គាត់ក៏ប្រាកដជាជញ្ជឹងគិត អំពីអត្ថន័យនៃបទនេះ ដែលមានខ្លឹមសារដូចតទៅនេះថា ចូរស្ងប់រំងាប់ ឱវិញ្ញាណខ្ញុំអើយ : ពេលវេលាកន្លងទៅយ៉ាងឆាប់រហ័ស / តើពេលណា យើងនឹងបានទៅនៅជាមួយព្រះអម្ចាស់ជារៀងរហូត / ពេលដែលការខកចិត្ត ការសោកសង្រេង និងការភ័យខ្លាចរលាយបាត់អស់ / ចូរបំភ្លេចទុក្ខព្រួយ ក្តីអំណររបស់ក្តីស្រឡាញ់កើតមានជាថ្មី / ចូរស្ងប់រំងាប់ ឱវិញ្ញាណខ្ញុំអើយ…
Read article