រង្វាន់សម្រាប់អាកប្បកិរិយ៉ាល្អ
នៅក្នុងក្រុមកុមារ នៃព្រះវិហាររបស់ខ្ញុំ យើងតែងតែឲ្យកាតលើកទឹកចិត្តដល់ក្មេងៗ ពេលដែលយើងកត់សម្គាល់ឃើញថា ពួកគេមានអាកប្បកិរិយ៉ាល្អ។ ពួកគេក៏បានសន្សំកាតនោះឲ្យបានច្រើន ដើម្បីទទួលរង្វាន់ សម្រាប់អាកប្បកិរិយ៉ាល្អ ដែលខ្លួនធ្លាប់មានកន្លងមក។ យើងកំពុងតែព្យាយាមបង្រៀនក្មេងៗ ឲ្យកាន់តែមានអាកប្បកិរិយ៉ាល្អ ជាជាងផ្តោតទៅលើចំណុចអាក្រក់របស់ពួកគេ។ មានពេលមួយ អ្នកដឹកនាំរបស់យើងម្នាក់ បានឲ្យកាតមួយសន្លឹកដល់ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ឈ្មោះធីរី(Tyree)។ ពេលនោះធីរីបានឆ្លើយតបថា “ខ្ញុំសូមអរគុណលោកគ្រូ ប៉ុន្តែ ខ្ញុំមិនត្រូវការកាតនេះទេ។ ខ្ញុំចង់មានអាកប្បកិរិយ៉ាល្អ ហើយមិនចង់បានរង្វាន់ សម្រាប់អាកប្បកិរិយ៉ាល្អនោះឡើយ”។ សម្រាប់កុមារាម្នាក់នេះ ការធ្វើល្អ គឺជារង្វាន់សម្រាប់ខ្លួនគាត់។ គាត់ពិតជាចូលចិត្តធ្វើល្អ ក្នុងការរស់នៅ ទោះបីជាគាត់បានទទួលរង្វាន់ឬអត់ក៏ដោយ។ ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ យើងនឹងទទួលរង្វាន់នៅថ្ងៃណាមួយ។ បទគម្ពីរ ២កូរិនថូស ៥:១០ បានចែងថា គ្រប់គ្នានឹងបានទទួលរង្វាន់ តាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី”។ ប៉ុន្តែ យើងមិនគួរប្រព្រឹត្តល្អក្នុងការរស់នៅ ដោយសារតែយើងមានបំណងចង់បានរង្វាន់នោះឡើយ ហើយក៏មិនមែនដើម្បីឲ្យបានសេចក្តីសង្រ្គោះនោះដែរ។ ផ្ទុយទៅវិញ យើងគួរប្រព្រឹត្តល្អ ដោយសារយើងមានបំណងចិត្ត ចង់បង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះ និងដើម្បីធ្វើឲ្យព្រះអង្គសព្វព្រះទ័យ។ ពេលដែលយើងស្រឡាញ់ព្រះ យើងមានចិត្តចង់ផ្គាប់ព្រះទ័យព្រះអង្គ ដែលបានស្រឡាញ់យើងជាមុន(១យ៉ូហាន ៤:១៩) ហើយបម្រើព្រះអង្គ ដោយចិត្តបរិសុទ្ធ(សុភាសិត ១៦:២…
Read article