វីរៈបុរសដែលឈ្នះបាប
កន្លងមក មានគេសួរខ្ញុំនូវសំណួរមួយ ដែលពិបាកឆ្លើយណាស់ថា “តើអ្នកអាចរស់នៅ ដោយមិនប្រព្រឹត្តអំពើបាបសោះ បានរយៈពេលយូរប៉ុណ្ណា? តើបានមួយអាទិត្យ ឬមួយថ្ងៃ ឬក៏មួយម៉ោងទេ?” តើយើងអាចឆ្លើយសំណួរដូចនេះ ដោយរបៀបណា? បើយើងពិតជាស្មោះត្រង់មែននោះ យើងប្រហែលជានិយាយថា “ខ្ញុំមិនអាចរស់នៅ ដោយមិនប្រព្រឹត្តអំពើបាប សូម្បីតែមួយថ្ងៃ”។ ពុំនោះទេ បើយើងក្រឡេចមកមើល សប្តាហ៍មុន យើងប្រហែលជាឃើញថា យើងមិនបានលន់តួបាប នៅចំពោះព្រះឡើយ ពោលគឺសូម្បីតែអំពើបាបដ៏តូចមួយ ក៏យើងមិនបានលន់តួផង។ បើសិនជាយើងនិយាយថា យើងមិនដែលបានធ្វើអំពើបាបសោះ ក្នុងគំនិត ឬសកម្មភាពរបស់យើង បានមួយសប្តាហ៍ហើយ នោះយើងបោកខ្លួនឯងទេ។ ព្រះទ្រង់ជ្រាបអំពីចិត្តរបស់យើង។ ព្រះអង្គជ្រាបថា យើងឆាប់ឆ្លើយតបចំពោះព្រះវិញ្ញាណបរិសុទ្ធឬអត់ ពេលដែលព្រះអង្គដាស់តឿនយើងឲ្យភ្ញាក់ខ្លួន។ បើយើងពិតជាស្គាល់ខ្លួនឯងមែន នោះចូរយើងជញ្ជឹងគិតបទគម្ពីរ ១យ៉ូហាន ១:៨ ដែលបានចែងថា “បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ”។ យើងពិតជាមិនចង់ធ្វើខុស នឹង ខ.១០ ដែលចែងថា “បើយើងថា យើងមិនដែលធ្វើបាបសោះ … ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ”។ សំណួរមួយទៀត ដែលមានការលើកទឹកចិត្តជាង គឺសួរថា “តើព្រះមានការឆ្លើយតបយ៉ាងណា…
Read article