November 20, 2015

You are here:
ការ​យក​ចិត្ត​ទុក​ដា​ក់​ដ៏​​ពិត

ក្នុង​យប់​ដំបូង ​នៃ​ការ​បោះ​ជំ​រំ​គ្រួសារ​ អ្ន​កដឹ​ក​នាំការ​បោះជំរំ​បា​នជូ​នដំណឹង​ដល់​ក្រុ​មគ្រួ​សារ​ទាំង​ឡាយ​ អំពី​កាល​វិភាគ សម្រាប់​ការ​បោះ​ជំរំមួយ​សប្តាហ៍នោះ។ ពេល​គាត់​ចែ​កចា​យ​ចប់​ គាត់​បានសួ​រ​ពួក​គេថា​ តើមា​នន​រណាមា​ន​យោប​ល​អ្វីទេ​? ពេល​នោះ មាន​ក្មេង​ស្រី​ម្នាក់​បាន​ក្រោក​ឈរឡើង​ ហើយ​និយាយ​អំពាវ​នាវ​សុំ​ជំនួ​យ ធ្វើ​ឲ្យ​យើង​មានកា​រប៉ះ​​ពាល់ចិ​ត្ត​យ៉ាង​ខ្លាំង។ នាង​បាន​ចែក​ចាយ​អំពី​ប្អូន​ប្រុស​តូច​របស់​នាង ដែល​ជាក្មេងប្រុ​សដែ​លមា​ន​តម្រូវ​ការ​ពិសេស ហើយ​ពិបា​កមើ​ល​ថែរ។ នាង​បាន​ប្រាប់​យើង​ថា ប​ញ្ហា​នេះបា​ន​ធ្វើ​ឲ្យ​ក្រុម​គ្រួសា​ររប​ស់​នាង មាន​ការ​ពិបាកយ៉ា​ងណា​ ហើយនា​ង​បាន​សូម​ឲ្យ​គេរា​ល់គ្នា​ ឧស្សាហ៍ក្រ​ឡេច​មើ​លក្មេ​ង​ប្រុសនោះ ក្នុង​ពេល​មួយ​សប្តាហ៍​នោះ​ផង​ នោះជា​កា​រ​អំពាវ​នាវ ដែល​កើត​ចេ​ញពី​​ការខ្វ​ល់​ខ្វាយ​ដ៏​ពិ​ត ដែលនា​ង​មាន​ចំពោះ​ប្អូ​នប្រុ​ស និង​ឪពុ​កម្តាយរ​បស់​នាង។ ក្នុង​ពេល​មួយ​សប្តាហ៍​នោះ ខ្ញុំ​មាន​ការ​សប្បាយចិ​ត្ត​ណាស់ ដែល​បាន​ឃើញ​ពួក​គេជួ​យ​យ​កអ​សារ​គ្រួសារ​មួយ​នោះ។ ការ​អំពា​វនា​វ​រប​ស់​នាង នៅ​យប់​នោះ ជាកា​ររំ​ឭក​ដ៏​ស្រទ​ន់​ឲ្យយើ​ងនឹ​​ក​ចាំថា​ យើងរា​ល់គ្នា​ងា​យនឹ​ង​វក់​វី​នឹងជី​វិត និង​បញ្ហារ​បស់​យើងណាស់ រហូត​ដ​ល់​យើង​មិនបា​នមើ​លឃើ​ញ​តម្រូវ​ការ​រ​ប​ស់អ្ន​ក​ដទៃ​។ ត្រង់​ចំណុ​ចនេះ​ សាវ័កប៉ុ​ល​បាន​បកស្រា​យអំ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យើង យ៉ាង​ដូ​ចនេះ​ថា​ “កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​​តែ​​ប្រយោជន៍​​ផ្ទា​ល់​ខ្លួ​ន​​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”(ភីលីព ២:៤)។ ខ​គម្ពីរ​បន្ទាប់ បាន​ប្រាប់យើង​ឲ្យ​យ​កត​ម្រាប់​តាម​ព្រះយេស៊ូ​វ គឺ​ដូច​ដែលមាន​សេចក្តី​ចែង​ថា “ត្រូវ​​តែ​​មាន​​គំនិត​​គិ​ត​​ដូច​​​ជា​ព្រះគ្រីស្ទ​យេស៊ូវ​វិញ”។ ការ​មើល​ថែរ​របស់​យើង បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្នក​ដែល​កំពុ​ង​មាន​ទុក្ខ ដែល​ជា​ការ​យក​គំរូ​តាម​ព្រះយេ​ស៊ូវ​។ សូម​យើងសម្រាក​នៅ​ក្នុង​ព្រះគុណ​ព្រះ​ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ជួយ​ឲ្យ​យើង មាន​លទ្ធ​ភាព​បម្រើអ្ន​ក​ដទៃ ពេល​ដែល​ពួក​គេ​មាន​តម្រូវ​ការ​។—Bill Crowder

Read article