ការបន្លំខាងវិញ្ញាណ
ពេលខ្ញុំបង្រៀនសិស្ស ឲ្យចេះសរសេរតែងសេចក្តីជាភាសាអង់គ្លេស ខ្ញុំបានតម្រូវឲ្យពួកគេសរសេរតែងសេចក្តី ក្នុងថ្នាក់រៀន។ ខ្ញុំដឹងថា តែងសេចក្តីដែលពួកគេសរសេរក្នុងថ្នាក់រៀន ជាសំណេររបស់ពួកគេផ្ទាល់ ដូចនេះ ខ្ញុំក៏អាចដឹងអំពីទឹកដៃនៃការសរសេររបស់ពួកគេ ព្រមទាំងអាចមើលដឹងថា ពួកគេបានចម្លងសំណេររបស់អ្នកនិពន្ធដទៃទៀតច្រើនពេកឬអត់។ ទឹកដៃនៃការសរសេររបស់ពួកគេ រាប់បញ្ចូលការអ្វីដែលពួកគេបានសរសេរ និងរបៀបដែល ពួកគេសរសេរ។ ការនេះ បាននាំឲ្យពួកគេមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ទឹកដៃនៃការសរសេររបស់ខ្លួន មានលក្ខណៈពិសេស ដូចសំនៀងនៃការនិយាយរបស់ខ្លួនផងដែរ។ ចិត្តយើងបង្ហាញចេញមកតាមពាក្យ ដែលយើងសរសេរ ប៉ុន្តែ ចិត្តរបស់យើងក៏អាចបង្ហាញចេញមក តាមរយៈពាក្យដែលយើងនិយាយផងដែរ។ ពាក្យសម្តីយើង បង្ហាញឲ្យគេដឹងថា យើងជានរណា។ យ៉ាងណាមិញ យើងក៏អាចស្គាល់សំនៀងនៃព្រះបន្ទូលព្រះ តាមរបៀបស្រដៀងគ្នាផងដែរ។ ពេលដែលយើងអានព្រះបន្ទូលដែលព្រះអង្គបានចែងមក យើងអាចដឹងថា ព្រះអង្គជានរណា ហើយយើងដឹងពីរបៀប ដែលព្រះអង្គបើកបង្ហាញពីព្រះអង្គទ្រង់ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សាតាំងព្យាយាមធ្វើសម្លេងឲ្យដូចព្រះ(២កូរិនថូស ១១:១៤)។ វាបានប្រើព្រះបន្ទូលព្រះ ដោយមានការបន្ថែមបន្ថយបន្តិចបន្តួច រួចវានិយាយលើកហេតុផល ដើម្បីឲ្យយើងជឿលើការអ្វីដែលមិនពិត។ ឧទាហរណ៍ វាបានបញ្ឆោតមនុស្សឲ្យធ្វើការអ្វី ដែលមើលទៅដូចជាទំនងមែន ដូចជាការទុកចិត្តលើការខិតខំធ្វើការល្អ ដោយពឹងកម្លាំងខ្លួនឯង ជាជាងទុកចិត្តលើការសុគតរបស់ព្រះគ្រីស្ទ ដែលសង្រ្គោះមនុស្សឲ្យរួចពីបាប(កូល៉ុស ២:២៣)។ សាតាំងបាននាំមនុស្សជាច្រើនឲ្យវង្វេង។ ដូចនេះ ព្រះអង្គបានធ្វើនូវការដែលយើងមិននឹកស្មានដល់…
Read article