ការភ័យខ្លាចធ្ងន់ធ្ងរ
កាលពីឆ្នាំ១៩៨៣ ក្រុមចម្រៀងកុមារ នៅព្រះវិហាររបស់ខ្ញុំ បានត្រៀមខ្លួន អស់រយៈពេលជាច្រើនសប្តាហ៍ សម្រាប់ការប្រគុំតន្រ្តីបុណ្យណូអែល ប្រចាំឆ្នាំ នៅពេលយប់។ ពេលកម្មវិធីនោះមកដល់ ក្រុមកុមារដែលបានស្លៀកពាក់ឯកសណ្ឋានរួចជាស្រេច បានចាប់ផ្តើមចូលទៅក្នុងមហោស្រព ជាបណ្តើរៗ ប៉ុន្តែ ភ្លាមនោះ យើងបានឮសម្លេងស្រែកយំនៅច្រកទ្វារខាងក្រោយ។ ខ្ញុំនិងភរិយារបស់ ខ្ញុំក៏បានងាកបែរទៅ ឃើញកូនប្រុសដ៏តូចល្អិតរបស់យើង កំពុងយំឮៗ ដោយបង្ហាញនូវការភ័យខ្លាច នៅលើផ្ទៃមុខរបស់គាត់ ហើយដៃគាត់បានកាន់ដៃទ្វារយ៉ាងជាប់។ គាត់មិនព្រមចូលទៅក្នុងមហោស្រពឡើយ។ បន្ទាប់ពីយើងបាននិយាយចរចាគ្នាយូរបន្តិចមក ទីបំផុត អ្នកដឹកនាំកម្មវិធីក៏បានប្រាប់គាត់ថា គាត់មិនចាំបាច់ឡើងលើវេទិការក៏បាន។ ដូចនេះ គាត់ក៏បានអង្គុយជាមួយយើង ហើយមិនយូរប៉ុន្មានការភ័យខ្លាចរបស់គាត់ក៏បានថមថយ។ តាមធម្មតា យើងមិនដែលគិតថា បុណ្យណូអែលជាពេលដែលមានការភ័យខ្លាចឡើយ ប៉ុន្តែ តាមពិត នៅយប់ដែលព្រះយេស៊ូវប្រសូត្រ ក៏មានព្រឹត្តការណ៍ដែលធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង។ គឺដូចដែលបទគម្ពីរលូកា ២:៩ បានចែងថា “នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្តីភ័យខ្លាចជាខ្លាំង”(លូកា ២:៩)។ ការមើលឃើញទេវតា គឺហួសពីសមត្ថភាពដែលពួកអ្នកគង្វាលអាចយល់បាន។ ប៉ុន្តែ ទេវតាបានបញ្ជាក់ពួកគេថា “កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(ខ.១០)។…
Read article