សេចក្តីស្រឡាញ់ និងការឧបត្ថម្ភ
ខ្ញុំបានទទួលសារដ៏ខ្លីមួយច្បាប់ មកពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលកំពុងធ្វើការបម្រើព្រះ នៅឯមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែលក្នុងសារនោះ គាត់បានសរសេរថា “កាលពីថ្ងៃម្សិលមិញ ពេលដែលខ្ញុំកំពុងអង្គុយធ្វើកិច្ចការនៅតុការិយ៉ាល័យ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឃើញសត្វស្រម៉ោចរាប់ពាន់ កំពុងតែវាពាសពេញ លើផ្ទៃជញ្ជាំងអគារការិយ៉ាល័យរបស់យើង ទាំងខាងក្នុង និងខាងក្រៅ។ ពួកវាបានរោមរបស់របរ នៅក្នុងបន្ទប់។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តធ្វើការជាធម្មតា។ ប្រហែលជាជិតកន្លះម៉ោងក្រោយមក សត្វស្រម៉ោចក៏បានចេញទៅវិញអស់”។ បន្ទាប់ពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានរៀបរាប់អំពីរឿងសត្វស្រម៉ោចចប់ហើយ គាត់ក៏បានសរសេរទៀតថា“ចំណែកឯអ្នកវិញ តើអ្នកមានសុខទុក្ខយ៉ាងណាដែរ នៅកន្លែងធ្វើការ?” ជួនកាល យើងត្រូវការការក្រើនរំឭក អំពីសេចក្តីត្រូវការរបស់អ្នក ដែលបានលះចោលភាពស្រណុកស្រួល ទៅបម្រើព្រះនៅប្រទេសក្រីក្រ។ ព្រះត្រាសហៅមនុស្សម្នាក់ៗ ឲ្យទៅតាមផ្លូវខុសៗគ្នា ហើយក្នុងនោះ អ្នកខ្លះត្រូវទៅតាមផ្លូវដែលរលាក់ខ្លាំង ពិបាកធ្វើដំណើរ។ គ្មាននរណាម្នាក់ចង់ធ្វើការ ក្នុងការិយ៉ាល័យ ដែលមានសត្វស្រម៉ោចរោមពេញបន្ទប់ឡើយ ប៉ុន្តែ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ មិនបានធ្វើការនៅកន្លែងនោះ ដើម្បីរកផលកម្រៃឡើយ។ គាត់ និងគ្រីស្ទបរិស័ទដទៃទៀត បានថ្វាយចិត្តដាច់ដល់ព្រះគ្រីស្ទ ហើយបានគិតថា ការលះបង់ភាពស្រណុកស្រួល “ដ៏សំខាន់” ដើម្បីចេញទៅធ្វើការបម្រើព្រះអង្គ គឺគ្រាន់តែជាការលះបង់ដ៏តូច ដើម្បីថ្វាយសិរីល្អដល់ព្រះ ដែលបានស្រឡាញ់យើងរាល់គ្នា ជាមុន។ ពួកគេត្រូវការការគាំទ្រពីយើង…
Read article