ជីវីតដែលលាក់កំបាំង
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានអានកំណាព្យមួយ ដែលលោកចច មែកដូណាល់(George MacDonald) បាននិពន្ធ ដែលមានចំណងជើងថា “ជីវិតដែលលាក់កំបាំង”។ កំណាព្យនេះ បានដំណាលអំពីយុវជនស្កុតឡង់ម្នាក់ ដែលមានអំណោយទាន និងការរៀនសូត្រជ្រៅជ្រះ ដែលបានងាកបែរចេញពីអាជីព ផ្នែកបញ្ញាវ័ន្តដ៏មានកិត្យានុភាព ដើម្បីវិលត្រឡប់ទៅរកឪពុកចាស់ជរារបស់ខ្លួន និងកសិដ្ឋានប្រចាំគ្រួសាររបស់គាត់។ នៅទីនោះ គាត់បានប្រលោកនៅក្នុង “កិច្ចការដ៏សាមញ្ញ” និងមានប្រយោជន៍របស់មនុស្ស”។ មិត្តភ័ក្តរបស់គាត់ទាំងឡាយ បានបង្ហាញពីការសោកស្តាយ ពេលដែលបានឃើញគាត់ទុកឲ្យជំនាញរបស់ខ្លួន ក្លាយជាអាសារឥតការយ៉ាងដូចនេះ។ អ្នកក៏ប្រហែលជាកំពុងតែធ្វើការ ក្នុងកន្លែងដែលគេមិនចាប់អារម្មណ៍ គឺធ្វើតែកិច្ចការដែលសាមញ្ញៗ។ អ្នកដទៃប្រហែលជាគិតថា អ្នកកំពុងធ្វើកិច្ចការដែលឥតប្រយោជន៍។ ប៉ុន្តែ គ្មានការអ្វីដែល មិនមានប្រយោជន៍សម្រាប់ព្រះឡើយ។ រាល់ការប្រព្រឹត្តដោយសេចក្តីស្រឡាញ់ ដើម្បីព្រះនាមព្រះអង្គ ត្រូវបានព្រះអង្គកត់ទុក ហើយនឹងបានទទួលរង្វាន់ដ៏អស់កល្បជានិច្ច។ គ្រប់ទីកន្លែងទាំងអស់ សុទ្ធតែជាទីបរិសុទ្ធ ទោះកន្លែងនោះតូចប៉ុណ្ណាក៏ដោយ។ ឥទ្ធិពលមិនមែនកើតមាន តែនៅពេលដែលយើងបានធ្វើកិច្ចការ ឬនិយាយនូវពាក្យអ្វីដែលលេចធ្លោនោះឡើយ។ ឥទ្ធិពលអាចកើតចេញពីភាពមានប្រយោជន៍របស់មនុស្ស ដ៏សាមញ្ញ ដែលមានដូចជា ការនៅក្បែរ ការស្តាប់ ការយល់អំពីតម្រូវការ ការស្រឡាញ់ និងការអធិស្ឋាន។ កិច្ចការដ៏សាមញ្ញទាំងនេះ ធ្វើឲ្យកាតព្វកិច្ចដែលយើងបំពេញជារៀងរាល់ថ្ងៃ ក្លាយទៅជាការថ្វាយបង្គំ និងការបម្រើ។ សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំ…
Read article