សម្រាប់ពេលដ៏វែងខាងមុខ
ក្នុងការស្ទង់មតិ មនុស្សពេញវ័យជាង១ពាន់នាក់ ក្នុងឆ្នាំ២០០៦ គេបានរកឃើញថា មនុស្សភាគច្រើន អាចអត់ធ្មត់ជាមធ្យម បានតែ១៧នាទីទេ នៅក្នុងការឈរជាជួរ ដើម្បីរង់ចាំវេណទទួលសេវាកម្មអ្វីមួយ។ ម្យ៉ាងទៀត ពេលទូរស័ព្ទទៅកាន់នរណាម្នាក់ មនុស្សភាគច្រើនអាចអត់ធ្មត់បានតែ៩នាទីប៉ុណ្ណោះ នៅក្នុងការរង់ចាំឲ្យគេលើកទូរស័ព្ទ។ ការខ្វះការអត់ធ្មត់ គឺជាលក្ខណៈសម្បត្តិដែលមនុស្សយើងមានជាធម្មតាទៅហើយ។ សាវ័កយ៉ាកុបបានសរសេរសំបុត្រ ទៅកាន់អ្នកជឿព្រះមួយក្រុម ដែលកំពុងមានការពិបាក នៅក្នុងការអត់ធ្មត់ ក្នុងការរង់ចាំព្រះយេស៊ូវយាងត្រឡប់មកវិញ(យ៉ាកុប ៥:៧)។ នៅសម័យនោះ ពួកគេកំពុងរស់នៅ ក្រោមការកេងប្រវ័ញ្ច និងក្នុងពេលដ៏ពិបាក បានជាសាវ័កយ៉ាកុបបានលើកទឹកចិត្តពួកគេ ឲ្យមានការអត់ធ្មត់ ក្នុងរយៈពេលវែង។ គាត់បានព្យាយាមលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងនោះ ឲ្យឈរឲ្យមាំមួន ហើយរស់នៅដោយការលះបង់ រហូតដល់ពេលដែលព្រះអម្ចាស់យាងមក ដើម្បីជំនុំជម្រះលោកិយ។ គាត់បានបង្រៀនពួកគេឲ្យ “តាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ”(ខ.៨)។ គាត់ក៏បានប្រាប់ពួកគេ ឲ្យមានការអត់ធ្មត់ ដូចកសិករ ដែលមានចិត្តអត់ធ្មត់ក្នុងការរង់ចាំទឹកភ្លៀង និងការច្រូតកាត់(ខ.៧) និងដូចពួកហោរា និងលោកយ៉ូប ដែលជាពួកព្ធយុកោ ដែលបានបង្ហាញនូវការអត់ធ្មត់ ក្នុងទុក្ខវេទនា(ខ.១០-១១)។ នៅចុងបញ្ចប់ គាត់បានលើកទឹកចិត្តអ្នកជឿព្រះ កុំឲ្យបោះបង់ការតស៊ូឡើយ។ ពេលដែលយើងកំពុងជួបការល្បងល ក្នុងទុក្ខលំបាក ព្រះសព្វព្រះទ័យនឹងជួយយើង ឲ្យបន្តរស់នៅ ដោយជំនឿ និងដោយទុកចិត្ត…
Read article