អ្នកជិតខាងនៅក្រៅរបងផ្ទះ
ពេលខ្ញុំ និងបងខាល(Carl) ដែលជាស្វាមីរបស់ខ្ញុំ ឃើញរបងផ្ទះនៅទីធ្លាចំហៀងផ្ទះរបស់យើង មានការបាក់បែក យើងក៏បានសម្រេចចិត្តរុះរើរបងនោះ ដើម្បីកុំឲ្យវាដួលរលំនៅថ្ងៃក្រោយ។ ការរុះរើរបងនោះ មានភាពងាយស្រួលគួរសមដែរ បានជាយើងរើវាចេញបានឆាប់រហ័ស នៅពេលរសៀលថ្ងៃមួយ។ ពីរបីសប្តាហ៍ក្រោយមក ពេលដែលបងខាល កំពុងបោសស្លឹកឈើ ក្នុងទីធ្លារបស់យើង មានស្រ្តីម្នាក់កំពុងបណ្តើរឆ្កែមួយក្បាលកាត់មុខផ្ទះយើង។ គាត់ក៏បានឈប់ ហើយប្រាប់យើងថា “ទីធ្លារបស់អ្នក មើលទៅស្រស់ស្អាតជាងពេលដែលវាមានរបង។ ម្យ៉ាងទៀត ខ្ញុំមិនទុកចិត្តរបងផ្ទះទេ”។ គាត់ក៏បានបកស្រាយប្រាប់យើងថា គាត់ចូលចិត្តការមានទំនាក់ទំនងជាមួយគ្នាជា “សហគមន៍” ដោយគ្មានរនាំងអ្វីរារាំងទំនាក់ទំនងនោះឡើយ។ យើងមានហេតុផលល្អៗជាច្រើន ដែលត្រូវមានរបងផ្ទះខាងសាច់ឈាម តែទន្ទឹមនឹងនោះ យើងមិនគួររស់នៅ ដោយគ្មានទំនាក់ទំនងជាមួយអ្នកជិតខាងរបស់យើងឡើយ។ ដូចនេះ ខ្ញុំក៏បានដឹងថា អ្នកជិតខាងរបស់យើង ចង់បានទំនាក់ទំនងជាសហគមន៍ ក្នុងតំបន់យើង។ ពួកជំនុំដែលខ្ញុំចូលរួមថ្វាយបង្គំ ជារៀងរាល់អាទិត្យ មានក្រុមសហគមន៍ ដែលជួបជុំគ្នាមួយសប្តាហ៍ម្តង ដើម្បីកសាងទំនាក់ទំនង និងលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងដំណើរជីវិតរបស់យើង ជាមួយព្រះអម្ចាស់។ ពួកជំនុំដំបូង ក្នុងសម័យពួកសាវ័ក បានជួបជុំគ្នាជាប្រចាំថ្ងៃ ក្នុងព្រះវិហារ(កិច្ចការ ២:៤៤,៤៦)។ ពួកគេមានការរួបរួមគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងការប្រកបគ្នា និងអធិស្ឋាន។ បើសិនជាពួកគេជួបការលំបាក នោះពួកគេមានបងប្អូនរួមជំនឿជួយជ្រោងគ្នាឡើង(សាស្តា…
Read article