តើវីរបុរសនោះជានរណា?
ជួនកាល ពេលយើងអានព្រះគម្ពីរពួកចៅហ្វាយ ដែលនិយាយអំពីសង្រ្គាម និងអ្នកចម្បាំងដ៏មហិមារ យើងប្រហែលជាមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងតែអានសៀវភៅរឿងនិទានកុមារ ដែលនិយាយអំពីវីរបុរសដ៏អស្ចារ្យ។ យើងមានតួអង្គសំខាន់ៗដូចជា ដេបូរ៉ា បារ៉ាក គីឌាន និងសាំសុនជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមពួកចៅហ្វាយ(ឬអ្នករំដោះ)ទាំងនោះ ក៏មានអូធ្នាលផងដែរ។ ព្រះគម្ពីរបាននិយាយដោយសង្ខេបអំពីជីវិតរបស់គាត់ ឲ្យចំចំណុចតែម្តង(ពួកចៅហ្វាយ ៣:៧-១១) ដូចនេះ ព្រះគម្ពីរមិនបានរៀបរាប់ អំពីអំណាចរបស់គាត់ទេ។ តែយើងពិតជាអាចដឹងអំពីការអ្វី ដែលព្រះបានធ្វើតាមរយៈគាត់ដែលមានដូចជា: ការដែល “ទ្រង់តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ដល់គេ”(ខ.៩) ការដែល “ព្រះវិញ្ញាណនៃព្រះយេហូវ៉ាសណ្ឋិតនៅលើលោក”(ខ.១០) និងការដែល “ព្រះយេហូវ៉ាទ្រង់បានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម មកក្នុងកណ្តាប់ដៃនៃលោក នោះលោកមានកំឡាំងនឹងឈ្នះស្តេចគូសាន-រីសាទៀត”(ខ.១០)។ បទគម្ពីរដែលចែងអំពីលោកអូធ្នាល បានជួយឲ្យយើងផ្តោតទៅលើចំណុចសំខាន់បំផុត គឺកិច្ចការដែលព្រះបានធ្វើ តាមរយៈគាត់។ ពេលយើងអានរឿងដែលគួរឲ្យចាប់អារម្មណ៍ ដែលនិយាយអំពីតួអង្គ ដ៏គួរឲ្យស្ងប់ស្ញែង យើងអាចភ្លេចផ្តោតទៅលើចំណុចនេះ ហើយមិនបានចាប់អារម្មណ៍ នឹងការអ្វីដែលព្រះអម្ចាស់កំពុងធ្វើតាមរយៈពួកគេ។ កាលពីក្មេង ខ្ញុំចង់ឲ្យខ្លួនឯងមានប្រាជ្ញាថែមទៀត ដើម្បីឲ្យខ្ញុំអាចនាំមនុស្សកាន់តែច្រើនឲ្យស្គាល់ព្រះគ្រីស្ទ។ តែខ្ញុំមិនចាំបាច់គិតដូច្នោះទេ។ ព្រះអង្គច្រើនតែប្រើមនុស្សសាមញ្ញ ឲ្យធ្វើកិច្ចការដែលមិនធម្មតា។ ពេលអ្នកដទៃឃើញពន្លឺព្រះអង្គចែងចាំង តាមរយៈការរស់នៅរបស់យើង នោះព្រះនាមទ្រង់ក៏បានដំកើងឡើង ហើយពួកគេក៏ចង់ចូលមករកព្រះអង្គផងដែរ(ម៉ាថាយ ៥:១៦)។ ពេលអ្នកដទៃក្រឡេកមកមើលជីវិតយើង យើងចាំបាច់ត្រូវឲ្យគេមើលឃើញព្រះអង្គ…
Read article