ចរិយាសម្បត្តិ ឬកេរ្តិ៍ឈ្មោះ?
លោកចន វូឌិន(John Wooden ឆ្នាំ១៩១០ ដល់ ២០១០) ជាគ្រូបង្វិកកីឡាបាល់បោះដ៏ល្បីល្បាញ ដែលបានជឿថា ចរិយាសម្បត្តិរបស់មនុស្ស សំខាន់ជាងកេរ្តិ៍ឈ្មោះ។ គាត់ប្រាប់សិស្សរបស់គាត់ជាញឹកញាប់ថា “កេរ្តិ៍ឈ្មោះរបស់អ្នករាល់គ្នា គឺជាអ្វីដែលអ្នកដទៃដាក់ឲ្យអ្នក តែចរិយាសម្បត្តិរបស់អ្នក គឺជាលក្ខណៈពិតរបស់អ្នក។ មានតែអ្នកទេ ដែលដឹងថា ខ្លួនឯងមានចរិយាសម្បត្តិយ៉ាងណា។ អ្នកអាចកុហក់អ្នកដទៃ តែមិនអាចបោកខ្លួនឯងបានទេ”។ យ៉ាងណាមិញ ក្នុងព្រះគម្ពីរវិវរណៈ យើងឃើញថា ព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ បានផ្ញើព្រះរាជសាររបស់ព្រះអង្គ ទៅកាន់ពួកជំនុំទាំងប្រាំពីរក្នុងតំបន់អាស៊ី។ ព្រះអង្គបានមានបន្ទូលទៅកាន់ពួកជំនុំ នៅក្រុងសើដេសថា ព្រះអង្គបានស្គាល់ការដែលពួកគេប្រព្រឹត្តហើយ គឺដែលពួកគេមានឈ្មោះថារស់ តែពួកគេស្លាប់ទេ”(វិវរណៈ ៣:១)។ ព្រះអម្ចាស់បានជ្រាប អំពីចរិយាសម្បត្តិដ៏ពិតរបស់ពួកគេ ហើយពួកគេក៏ដឹងច្បាស់ផងដែរ។ ព្រះអង្គក៏បានប្រាប់ពួកគេ ឲ្យភ្ញាក់ខ្លួនឡើង ដើម្បីពង្រឹងជីវិតខាងវិញ្ញាណ ដែលរៀបនឹងស្លាប់នោះ(ខ.២)។ ព្រះអង្គបានជម្រុញពួកគេកុំឲ្យភ្លេចសេចក្តីពិតដែលពួកគេបានទទួល ឲ្យពួកគេកាន់តាម ព្រមទាំងប្រែចិត្ត ហើយចាប់ផ្តើមទៅតាមទិសដៅថ្មី(ខ.៣)។ ពេលដែលព្រះអម្ចាស់បង្ហាញឲ្យយើងដឹងថា មានអ្វីដែលទាស់ខុសក្នុងជីវិតយើង ព្រះអង្គក៏បានផ្តល់ឲ្យនូវអំណោះស្រាយ ដើម្បីឲ្យមានការផ្លាស់ប្រែផងដែរ។ កាលណាយើងងាកបែរចេញពីអំពើបាបរបស់យើង ព្រះអង្គនឹងអត់ទោសឲ្យយើង ហើយចម្រើនកម្លាំងយើង ដើម្បីឲ្យយើងមានការចាប់ផ្តើមជាថ្មី។ នេះពិតជាសេរីភាពដ៏អស្ចារ្យណាស់ ដែលយើងបានលះបង់កេរ្តិ៍ឈ្មោះក្លែងក្លាយខាងវិញ្ញាណ ហើយចាប់យកចរិយាសម្បត្តិដ៏ពិត ដែលនាំមកនូវជីវិត…
Read article