សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ សម្រាប់មនុស្សទាំងអស់
ថ្ងៃមួយ ខ្ញុំបានជួបរឿងចម្លែកបន្តិច។ ខ្ញុំបានស្តាប់ឮបទចម្រៀងដដែលបីដង ក្នុងថ្ងៃតែមួយ នៅពេល និងទីកន្លែងខុសគ្នា។ នៅពេលរសៀល ខ្ញុំបានចូលរួមការច្រៀងចំរៀងទំនុកដំកើង នៅក្នុងផ្ទះសម្រាប់មនុស្សចាស់ជរា។ ពេលលោកវីលី(Willie) កំពុងអធិស្ឋានបិទកម្មវិធី មានចាស់ទុំម្នាក់បានសុំឲ្យយើងច្រៀងបទ “ព្រះយេស៊ូវស្រឡាញ់ខ្ញុំ” ជាមួយនឹងគាត់។ ដល់ពេលល្ងាចរៀងជ្រេបន្តិច ខ្ញុំក៏បានចូលរួមការជួបជុំគ្នា ជាមួយក្មេងជំទង់មួយក្រុម នៅកន្លែងផ្សេងទៀត ដែលនៅទីនោះ ពួកគេក៏បានច្រៀងបទនេះផងដែរ ដោយការទះដៃ និងគោះជើងតាមចង្វាក់ភ្លេង។ ក្រោយមកទៀត ខ្ញុំក៏បានទទួលសារជាសម្លេងក្នុងទូរស័ព្ទ ពីកូនរបស់ខ្ញុំ ដែលគាត់បានថតសម្លេងចៅស្រីរបស់ខ្ញុំ ច្រៀងបទមួយនេះផងដែរ ដោយសម្លេងតូចដ៏ពិរោះរបស់ក្មេងអាយុ២ឆ្នាំកន្លះ ដោយច្រៀងថា “ខ្ញុំខ្សោយ តែព្រះអង្គខ្លាំង”។ ដូចនេះ សរុបមក នៅថ្ងៃនោះ មានមនុស្សចាស់ជរា ក្នុងវ័យ៩០ឆ្នាំ ក្មេងជំទង់ និងក្មេងដែលកំពុងរៀនដើរ សុទ្ធតែបានច្រៀងបទមួយនេះទាំងអស់គ្នា។ បន្ទាប់ពីបានស្តាប់បទចម្រៀងដ៏សាមញ្ញមួយនេះ បីដងហើយ ខ្ញុំក៏បានគិតថា ព្រះអម្ចាស់ប្រហែលជាកំពុងតែមានបន្ទូលមកកាន់ខ្ញុំ តាមរយៈបទចម្រៀងនោះហើយ។ ជាការពិតណាស់ ព្រះអង្គបានមានបន្ទូលមកកាន់ខ្ញុំតាំងពីយូរមកហើយថា ព្រះអង្គស្រឡាញ់ខ្ញុំ។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក១៩ យើងឃើញថា ព្រះអង្គបានអនុញ្ញាតឲ្យគេយកភួងបន្លាមកពាក់ពីលើព្រះកេសព្រះអង្គ ហើយបានឲ្យគេសើចចម្អក វាយដំ ដោះព្រះពស្ត្រ រួចឆ្កាងព្រះអង្គ(ខ.១-៦)។…
Read article