ខ្ញុំនិងឪពុករបស់ខ្ញុំ
មានពេលមួយ មិត្តភ័ក្តរបស់ខ្ញុំម្នាក់បានចំណាយពេលពេញមួយថ្ងៃ ដើម្បីតម្រៀបថ្មជាជួរ ធ្វើផ្លូវដើរក្រោយផ្ទះរបស់គាត់។ ពេលដែលកូនស្រីអាយុ៥ឆ្នាំរបស់គាត់ ចង់ជួយគាត់ គាត់ក៏បានប្រាប់នាងឲ្យគ្រាន់តែច្រៀងបានហើយ ដើម្បីលើកទឹកចិត្តគាត់ ក្នុងពេលធ្វើការ។ តែនាងមិនព្រមទេ ព្រោះនាងចង់ ជួយ គាត់។ ក្រោយមក គាត់ក៏បានឲ្យនាងជួយគាត់ ដោយប្រយ័ត្នប្រយែង ដោយគ្រាន់តែឲ្យនាងដាក់ដៃលើថ្មដែលគាត់កំពុងផ្លាស់ទី។ ត្រង់ចំណុចនេះ គាត់អាចសង់ផ្លូវដើរនោះហើយលឿនជាងនេះ បើសិនជានាងមិនបានរំខានគាត់ទេនោះ។ តែទោះជាយ៉ាងណាក៏ដោយ នៅចុងបញ្ចប់ គាត់មិនគ្រាន់តែបានសង់បានផ្លូវដើរមួយប៉ុណ្ណោះឡើយ តែថែមទាំងនាំឲ្យកូនស្រីគាត់មានមោទនភាពផងដែរ។ ក្នុងពេលញាំអាហារពេលល្ងាចថ្ងៃនោះ នាងក៏បានប្រកាសថា “កូន និងប៉ាប៉ា បានតម្រៀបថ្មធ្វើផ្លូវដើរ”។ តាំងពីដើមដំបូងមក ព្រះបានប្រើរាស្រ្តរបស់ព្រះអង្គ ឲ្យសម្រចកិច្ចការរបស់ព្រះអង្គ។ បន្ទាប់ពីព្រះអង្គបានប្រទានសមត្ថភាព ឲ្យអ័ដាំមធ្វើការក្នុងសួនច្បារអេដែន និងមើលថែរសត្វទំាងឡាយ ព្រះអង្គបានប្រគល់កិច្ចការសួនច្បារនោះ ទៅក្នុងដៃគាត់(លោកុប្បត្តិ ២:១៥-២០)។ ក្រោយមកព្រះអង្គក៏បានបន្តអនុវត្តយ៉ាងដូចនេះ ជាមួយមនុស្សជាច្រើនទៀត។ ពេលដែលព្រះសព្វព្រះទ័យនឹងមានដំណាក់ នៅលើផែនដី ព្រះអង្គមិនបានឲ្យរោងឧបោសថ ឬព្រះវិហារធ្លាក់ចុះពីលើស្ថានសួគ៌មកឡើយ តែព្រះអង្គបានឲ្យសិល្បៈករ និងពួកជាងរាប់ពាន់នាក់ចូលរួម ក្នុងការសាងសង់នោះ(និក្ខមនំ ៣៥-៣៨ ១ពង្សាវតាក្សត្រ ៦)។ ពេលព្រះយេស៊ូវប្រកាសអំពីការដែលព្រះតាំងរាជ្យថ្មី នៅលើផែនដីនេះ ព្រះអង្គបានអញ្ជើញមនុស្សឲ្យរួមចំណែកក្នុងព្រះរាជកិច្ចរបស់ព្រះអង្គ។ ព្រះអង្គបានប្រាប់ពួកសិស្សរបស់ព្រះអង្គថា “ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចម្រូត…
Read article