ស្ថានសួគ៌អរសប្បាយ

យ៉ូអាន(Joann) បានទទួល​កា​រចិ​ញ្ចឹមបី​បា​ច់ នៅក្នុង​គ្រួសារគ្រី​ស្ទ​បរិ​ស័ទ​មួ​យ។​​ ប៉ុន្តែ ពេល​នាងទៅរៀ​ន​នៅ​មហា​វិទ្យាល័​យ នាងក៏​ចា​ប់​ផ្តើ​ម​មានកា​រស​ង្ស័យ​ចំពោះ​សេចក្តី​ជំនឿ​របស់​ខ្លួន​ ហើយ​ក៏​បាន​ដើ​រ​ចេ​ញ​ឆ្ងា​យពី​ព្រះ​។ បន្ទាប់ពី​បាន​ប​ញ្ចប់​ការ​សិក្សានៅ​មហា​វិទ្យាល័​យ នាង​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កា​ន់​ប្រទេស​ជាច្រើ​ន​ ដែល​​នៅ​ទី​នោះ នាងតែ​ង​តែ​ខំ​​ស្វែង​រក​សុភ​មង្គល ប៉ុន្តែ ​មិនដែ​ល​រក​បា​នដូ​ច​បំ​ណងទេ។ ពេល​ដែ​ល​នាង​កំ​ពុ​ង​តែ​ជួប​ទុ​ក្ខលំបាក នាង​ក៏​បាន​ដឹងខ្លួន​ថា ព្រះ​កំពុង​តាម​រក​​នាង ហើយ​នាង​ត្រូ​វ​កា​រ​ព្រះ​អង្គ​។​

យ៉ូអាន​ក៏​បាន​ទូ​រស័ព្ទ​ពីប្រទេសអាឡឺម៉ង់ ទៅ​ឪពុក​ម្តាយ​ នៅ​សហ​រដ្ឋ​អា​មរិក ហើយ​ជ​ម្រាប​ពួ​ក​គា​ត់ថា​ នាង​បាន​ថ្វាយ​ជីវិត​ដ​ល់​ព្រះគ្រី​ស្ទ ហើយ​ព្រះអ​ង្គ​បានធ្វើ​ឲ្យ​ជីវិ​តនា​ង​ផ្លាស់ប្រែ! នាង​បាន​សុំ​ទោសពួ​ក​គា​ត់ ដែល​បា​ន​ធ្វើ​ឲ្យ​ពួកគា​ត់​មាន​​ការព្រួយ​បារម្ភ​។ ឪពុក​ម្តាយ​របស់​នាង​មា​ន​ការ​រំភើប​ចិត្ត​ណា​ស់ បាន​ជា​ពួក​គាត់​ទូរស័​ព្ទ​ហៅ​បង​ប្រុស និង​បង​ថ្លៃ​ស្រី​របស់​នាង ឲ្យម​ក​ផ្ទះ​ពួក​គាត់​ភ្លា​ម។ ពួកគា​ត់​ចង់​ប្រាប់​អ្នក​ទាំង​ពីរ​អំពី​ដំណឹង​ដ៏​រំភើប​រីក​រាយ​​នោះ ដោយ​ផ្ទាល់​។​ ពួក​គាត់​មា​ន​ប្រសាសន៍​ទៅកា​ន់​ពួក​គេ ​ទាំង​អំណរ​លាយ​ទឹ​ក​ភ្នែក​ថា​ “ប្អូ​នស្រី​រប​ស់​កូន​បាន​ទទួល​ព្រះ​គ្រីស្ទ​ហើយ!​”

យ៉ាង​ណាមិ​ញ ​ស្រ្តី​ដែ​លមា​ន​ចែង​ក្នុ​ង​បទ​គម្ពី​រលូ​កា ជំពូក​១៥ បាន​រក​ឃើញ​កាក់​ដែល​នាង​បាន​បាត់ ហើយ​ក៏បា​ន​ហៅ​មិត្ត​ភ័ក្ត និង​អ្នក​ជិត​ខា​ង​ឲ្យមកអ​រស​ប្បាយ​ជា​មួយ​នាង​ទាំង​អស់​​គ្នា(ខ.៩)​។ ព្រះយេ​ស៊ូវ​បា​ន​មា​ន​បន្ទូល​អំពី​រឿង​នេះ​ និង​អំពី​រឿង​ផ្សេ​ងទៀ​ត​ (ដូច​ជា​រឿង​ស​ត្វ​ចៀម​ដែល​បាត់ និង​រឿង​កូ​ន​ពៅ​វ​ង្វេង) ទៅ​កាន់​បណ្តា​ជន​ ដែល​ជាអ្ន​ក​កា​ន់​សាសនា​នៅ​សម័យ​នោះ ​ដើម្បីប​ង្ហាញ​ពួ​ក​គេ អំពី​ការ​ដែ​ល​ព្រះអង្គ​យា​ង​ចុះម​កក្នុ​ង​លោកិ​យ ដើម្បីស្វែ​ងរ​ក​មនុស្ស​មាន​បាប​ដែលកំ​ពុង​បា​ត់​ប​ង់។​ ពេល​ដែល​យើងទ​ទួល​អំណោយ​នៃ​សេចក្តី​សង្រ្គោះរ​បស់​ព្រះ​ ទាំង​អ្នក​នៅ​ផែន​ដី និង​អ្ន​កដែ​ល​នៅ​ស្ថាន​សួ​គ៌នាំ​គ្នា​អរ​សប្បាយ​យ៉ាង​ខ្លាំ​ង។​ គឺ​ដូច​ដែ​ល​ព្រះ​យេស៊ូវ​មាន​​បន្ទូលថា “ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក៏​មាន​សេចក្តី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ”(ខ.១០)។ ពិត​ជា​អស្ចារ្យ​ណា​ស់ ដែល​ព្រះ​យេស៊ូវ​បាន​យាង​ចុះម​ករ​ក​យើ​ង​រា​ល់​គ្នា​ ហើយន​គ​រ​ស្ថាន​សួគ៌​ក៏​បាន​អ​រស​ប្បាយ ពេលដែ​ល​យើ​ង​ឆ្លើយ​តប​ចំពោះព្រះ​អ​ង្គ ដោយ​កា​រ​ប្រែ​ចិ​ត្ត!-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles