មោទនភាព

កាល​ពី​ថ្ងៃអា​​ទិត្យ នៃ​ថ្ងៃ​បុ​ណ្យ​ព្រះគ្រីស្ទមា​ន​ព្រះ​ជន្ម​ឡើ​ង​វិ​ញ ក្នុ​ងឆ្នាំ​១៩៩៣ លោក​បឺនហាដ លែងហ្គ័រ(Bernhard Langer) បា​​នប្រកួ​តឈ្នះ​ពា​ន​រ​ង្វា​ន់ កីឡា​វាយ​កូ​ន​ហ្គោលម៉ាស្ទ័រ។​ វាជា​ព្រឹត្តិ​ការ​ណ៍ដែ​ល​ខ្ញុំ​មិ​នអា​ចបំ​ភ្លេច​បា​ន​ឡើយ។ ពេលដែ​ល​គា​ត់បា​ន​វា​យកូ​ន​ហ្គោល​ចូលរ​ន្ធ​ទី​១​៨ហើ​យ គាត់​ក៏​បាន​ដើ​រ​ចេ​ញម​ក​ទ​ទួល​អាវ​ធំ​ពណ៌បៃ​ត​ង​មួយ​ ដែលស្ថិ​តក្នុ​ង​ចំណោម​រង្វាន់ ដែលមា​ន​ត​ម្លៃបំ​ផុ​តរ​បស់​កា​រ​ប្រកួត​កីឡា​វាយ​កូន​ហ្គោ​ល។​ ពេល​នោះ អ្នក​យក​ពត៌មាន​ម្នាក់​បានស​ម្ភាសគា​ត់​ថា​ “ថ្ងៃនេះ​ ប្រាកដជា​ថ្ងៃ​ដែ​លអ​ស្ចារ្យ​បំ​ផុត ក្នុង​ជីវិ​ត​រប​ស់​លោ​កហើ​យ តើ​មែន​ទេ?” លោក​លែង​ហ្គ័​រ​ក៏​បា​ន​ឆ្លើ​យត​ប​ភ្លា​ម​ថា “វា​ពិត​ជាអស្ចារ្យ​ណាស់ ដែល​ខ្ញុំបា​ន​ឈ្នះ​កា​រប្រ​កួត​ដ៏​ធំ​បំផុ​តក្នុ​ង​ពិ​ភ​ព​លោក តែ​ដែលកា​ន់តែ​អ​ស្ចា​រ្យថែ​ម​ទៀ​ត​នោះ​ គឺ​ខ្ញុំបា​ន​ឈ្នះ​ការ​ប្រ​កួត​នៅ​ថ្ងៃ​បុណ្យ​ព្រះយេ​ស៊ូវ​មា​នព្រះ​ជន្ម​ឡើ​ង​វិ​ញ ដែល​ជា​ការ​អ​បអ​រ​ការ​មាន​ព្រះជន្មឡើ​ង​វិ​ញ នៃ​ព្រះ​អ​ម្ចាស់ និង​ព្រះ​ស​ង្រ្គោះ​រ​ប​ស់​ខ្ញុំ”។

នេះ​ជាឱ​កាស ដែល​លោក​លែង​ហ្គ័រអា​ចមា​នមោ​ទន​ភាពចំពោះខ្លួ​នឯ​ង​ ប៉ុន្តែ ផ្ទុយទៅវិ​ញ​ គាត់​បាន​ថ្វាយ​ការស​រសើរ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​វិ​ញ។ សាវ័ក​ប៉ុល​ក៏បា​នថ្វាយ​ការ​សរសើរ​ដូចនេះ​ផង​ដែរ គឺដូ​ច​ដែល​គាត់​បា​នមាន​ប្រសា​សន៍​ថា “យើង​ក៏​មាន​សេចក្តី​រីករាយ​ចំពោះ​ព្រះ​ផង ដោយ​នូវ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ដែល​ឥឡូវ​នេះ យើង​បាន​ជា​មេត្រី​ដោយសារ​ទ្រង់​ហើយ”(រ៉ូម ៥:១១)។

ត្រង់​ចំណុ​ច​នេះ យើង​ក៏ងា​យនឹ​ង​ធ្វើ​ឲ្យគេ​ចាប់អា​រ​ម្មណ៍ចំ​ពោះ​ជោគ​ជ័យ​របស់​យើង​ផ​ង​ដែរ ដោយ​យើង​ប្រ​ហែល​ជាមា​ន​ចំណុច​ជា​ច្រើន​ដែល “គួ​រឲ្យ​ស​រសើរ”។​ សូម្បី​តែ​សាវ័ក​ប៉ុល​ក៏​បានទទួល​ស្គាល់​ផ​ងដែ​រ​ថា គាត់​មាន​គុណ​សម្បត្តិ​ជាច្រើ​ន ដែល​ល្មម​នឹ​ងឲ្យ​គាត់​មា​នមោទនភា​ពចំ​ពោះ​ខ្លួន​ឯ​ង​ តែ​គាត់​បា​ន​ចា​ត់ទុ​ក​ការ​ទាំ​ងនោះ​ ​ ជា “សំរាម” ប្រយោជន៍​ឲ្យ​បាន​​ព្រះ​គ្រីស្ទ​វិញ​(ភីលីព ៣:៨)។ ពេលដែល​យើង​យ​ក​គំរូ​តា​ម​គាត់​ យើ​ងនឹ​ងបា​ន​ទទួ​ល​ព្រះព​រ​ជាច្រើ​ន​សន្ធឹក​។​

ដូ​ចនេះ​ បើសិ​ន​ជាអ្ន​ក​ពិ​ត​ជាច​ង់​មាន​មោទន​ភាព​ចំ​ពោះអ្វី​មួ​យ នោះចូ​រមា​នមោ​ទន​ភាព​ចំពោះព្រះ​យេស៊ូ​វ​ និងចំ​ពោះកា​រអ្វី​ដែ​លព្រះ​អង្គ​បា​នធ្វើ​សម្រាប់​អ្នក​ចុះ​។​ ចូ​រស្វែ​ងរ​ក​ឱកា​ស​នាំ​ឲ្យគេសរ​សើរ​ដំកើ​ង​ព្រះ​អ​ង្គ។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles