March 2016

You are here:
ថ្ងៃរះ

នាពេល​ព្រឹក​ថ្ងៃ​មួយ ខ្ញុំ​បាន​ឃើញ​ថ្ងៃ​រះ ដោយ​ពន្លឺ​ស្អាត​​អស្ចារ្យ​​ណាស់ ប៉ុន្តែ ខ្ញុំ​មាន​កា​រ​រវល់​នឹងកិ​ច្ចកា​រ​ផ្សេង​ៗ​ពេ​ក បាន​ជា​មិ​នបា​ន​គ​យ​គ​ន់​ឲ្យបា​ន​យូ​រ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​គិតអំ​ពី​ថ្ងៃ​រះ​នោះ ​ហើយ​ក៏​បាន​ដឹ​ង​ខ្លួន​ថា​ ខ្ញុំ​បាន​ភ្លេច​ឆ​ក់ឱ​កាស ដើម្បី​ថ្វាយ​បង្គំ​ព្រះ​កាល​ពីពេ​ល​ព្រឹក​មិ​ញ​ហើយ​​។ ក្នុងពេ​ល​ដ៏​មមាញឹក​នឹ​ងកិ​ច្ចកា​រ​ជា​ច្រើ​ន និង​មាន​ភាព​តាន​តឹ​ង​ ក្នុង​ថ្ងៃ​នីមួយ​ៗ ​មាន​សម្រ​ស់​ដ៏ស្រស់​ត្រកាលជា​ច្រើន​ ដែលនៅ​ជុំ​វិញ​ខ្លួ​ន​យើង ដែល​បង្ហា​ញ​ពីសេចក្តីល្អ​របស់​ព្រះ ​នៅគ្រ​ប់ទិ​ស​ទី ក្នុង​ដំណើរ​ជីវិត​យើ​ង។ ទីក​ន្លែង​ទាំង​នោះ​ មាននៅ​ក្នុ​ងច​ក្រវា​ល​ដ៏ធំល្វឹ​ង​ល្វើយ ​ដែល​ក្នុង​នោះ​ព្រះ​បានបើ​កប​ង្ហាញន​គរ​ស្ថាន​សួគ៌​ បើសិ​ន​ជា​យើង​គ្រាន់តែ​​ឈប់​ប​ង្អង់មួយ​ភ្លែត​​សិ​ន ដើម្បី​ចំណាយ​ពេល​គិត​អំពី​សេចក្តី​ស្រឡាញ់​ ដែល​ព្រះ​បាន​បង្ហាញ​ចេញ​ម​ក តាម​រយៈ​ស្នាព្រះ​ហស្ត​របស់​ព្រះអ​ង្គ។ ឧបមាថា​លោ​កម៉ូ​សេ​គ្រាន់​តែ​ក្រឡេច​មើល​ទៅ​គុម្ព​បន្លា ដែល​កំពុង​ឆេះតែ​មួ​យ​ភ្លែ​ត(និក្ខមនំ ៣:២) ដោយ​មិន​បា​ន​​ចាប់​អា​រម្មណ៍​នឹង​គុ​ម្ព​ប​ន្លា​នោះ រួច​ក៏ប្រ​ញាប់​បង្វែរ​អារម្ម​ណ៍​ទៅ​​រក​កា​រ​អ្វី​ផ្សេងវិញ ដូច​ជា​ការ​មើល​ថែរ​ហ្វូង​ចៀម​ជាដើ​ម ដែល​នោះ​ជា​ការ​ងារ​ដ៏សំខាន់​មួយ​ផ​ង​ដែរ។ បើសិ​នជា​​គាត់​បាន​ធ្វើដូច្នោះមែ​ន នោះ​មាន​ន័យថា​ គាត់បា​ន​បា​ត់​ឱកាស​ជួប​ជាមួយ​ព្រះ​ដ៏រ​ស់ ដែល​នាំ​ឲ្យ​គាត់​មាន​ជីវិត​ផ្លាស់​ប្រែ​ហើយ​(ខ.៤-១២)។ ជួន​កាល នៅ​ក្នុងការ​រស់​នៅ យើង​ត្រូវ​​​មាន​ការ​​ប្រញាប់ប្រ​ញាល់។ ប៉ុន្តែ តាម​ពិត ការ​រស់​នៅ​របស់​យើ​ង​គួ​រ​តែកា​ត់ប​ន្ថយ​ការ​ប្រញាប់​ប្រញា​ល់ ហើយ​ត្រូវ​មាន​ការ​ឈ​ប់ ដើម្បី​កត់​សំគាល់​ឲ្យ​កាន់តែច្រើ​ន​ឡើង​។ ជីវិត​យើង​កំ​ពុង​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​។ ការរ​ស់​នៅ​ត្រូវ​មាន​ការមើ​ល​ឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​ប​ង្ហាញ​ចេញ​ម​ក។   ជីវិត​ជាកា​រ​ញែកពេ​លស​ម្រាប់​ងាក​មក​ជញ្ជឹង​គិតអំពី​​កា​រ​​អស្ចា​រ្យ ដូច​​​ជា​​​ថ្ងៃ​​រះ​ជា​​ដើម​។ ជារៀង​រាល់​ថ្ងៃ ​ ថ្ងៃ​រះ​ពី​ទិ​ស​ខា​ង​កើ​ត​ ហើយ​លិច​​នៅ​ទិ​ស​ខា​ង​លិ​ច​វិ​ញ​ ជា​និមិ​ត្ត​​សញ្ញា…

Read article