ចូលក្នុងគ្រួសាររបស់ព្រះ
ពេលលោកមួរីស គ្រីហ្វហ្វ៊ីន(Maurice Griffin) មានអាយុ៣២ឆ្នាំ គេបានទទួលយកគាត់ជាកូនចិញ្ចឹមម្តងទៀត។ កាលពីមុន គាត់បានរស់នៅ ជាមួយអ្នកស្រីលីសា(Lisa) និងលោកឆាល ហ្គតបូល(Charles Godbold) ជាឪពុកម្តាយចិញ្ចឹម អស់រយៈពេល២០ឆ្នាំ។ ក្រោយមកលោកមួរីស ក៏បានរស់នៅ ដោយពឹងផ្អែកលើខ្លួនឯងមួយរយៈ ប៉ុន្តែ ទោះជាយ៉ាងក៏ដោយ គាត់និងអតីតឪពុកម្តាយចិញ្ចឹម នៅតែចង់ឲ្យគាត់រស់នៅជុំគ្នា ជាកូនចិញ្ចឹមជានិច្ច។ ពេលដែលពួកគេជួបជុំគ្នាឡើងវិញ គាត់ក៏បានក្លាយជាកូនចិញ្ចឹមជាផ្លូវការណ៍។ ពេលនោះ លោកមួរីសក៏បានមានប្រសាសន៍ថា “ពេលនេះ អាចជាពេលដែលសប្បាយបំផុត ក្នុងជីវិតរបស់ខ្ញុំ … ខ្ញុំសប្បាយចិត្តណាស់ ដែលបានត្រឡប់មកជួបជុំគ្រួសារវិញ”។ អ្នកដែលបានក្លាយជាសមាជិកថ្មី ក្នុងគ្រួសាររបស់ព្រះ ក៏អាចនិយាយផងដែរថា “ពេលនេះជាពេលដែលសប្បាយបំផុត ក្នុងជីវិតខ្ញុំ”។ ពេលយើងទទួលជឿព្រះយេស៊ូវ ដើម្បីទទួលសេចក្តីសង្រ្គោះ យើងក្លាយជាកូនរបស់ព្រះ ហើយព្រះអង្គក្លាយជាព្រះវរបិតានៃយើង។ ព្រះគម្ពីរបានធានាយើងថា “អ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៦)។ ក្នុងនាមជាកូនរបស់ព្រះ យើងមានបងប្អូនខាងវិញ្ញាណ ដែលជាបងប្អូនប្រុសស្រី ក្នុងព្រះគ្រីស្ទ ហើយយើងទាំងអស់គ្នា មានចំណែក នៅក្នុងកេរមរតកដ៏អស់កល្បជានិច្ច(កូល៉ុស ១:១២)។ ម្យ៉ាងទៀត ព្រះវិញ្ញាណរបស់ព្រះយេស៊ូវ គង់នៅក្នុងចិត្តយើង…
Read article