ជំនួយគ្រប់ប្រភេទ
បន្ទាប់ពីព្រឹត្តិការណ៍នៃការបាញ់ប្រហារ បានកើតមានឡើង នៅសាលាបឋមសិក្សាមួយ ក្នុងក្រុងញូតុន រដ្ឋខុននែកធីខាត់ មានមនុស្សជាច្រើនមានចិត្តចង់ជួយជនរងគ្រោះយ៉ាងខ្លាំង។ បានជាមានអ្នកខ្លះបរិច្ចាកឈាម សម្រាប់អ្នករបួស អ្នកខ្លះផ្តល់អាហារថ្ងៃត្រង់ និងកាហ្វេ ដោយឥតគិតថ្លៃ នៅភោជ្ជនីយដ្ឋានរបស់ខ្លួន សម្រាប់អ្នកស្ម័គ្រចិត្តទាំងឡាយ។ អ្នកខ្លះបានសរសេរសំបុត្រលើកទឹកចិត្ត ឬគ្រាន់តែឱប ដើម្បីជួយកម្សាន្តចិត្តក្មេងៗ។ អ្នកខ្លះផ្ញើអំណោយ ជាលុយ និងតុក្កតាខ្លាឃ្មំធែឌីដល់ក្មេងៗ ខណៈពេលដែលអ្នកខ្លះទៀត ផ្តល់ឲ្យនូវការប្រឹក្សាផ្លូវចិត្ត។ និយាយរួម ពួកគេបានរិះរកវិធីបម្រើ តាមបុគ្គលិកលក្ខណៈ សមត្ថភាព និងធនធានរបស់ខ្លួន។ ព្រះគម្ពីរបានចែងអំពីរឿងរបស់លោកយ៉ូសែប ដែលបានប្រើជំនាញរបស់គាត់ ក្នុងការបំពេញតួនាទីដ៏សំខាន់ នៅក្នុងការជួយមនុស្សជាច្រើន ឲ្យរួចពីសេចក្តីស្លាប់ ដោយសារគ្រោះអត់ឃ្លាន ដែលមានរយៈពេល៧ឆ្នាំ(លោកុប្បត្តិ ៤១:៥៣-៥៤)។ ក្នុងរឿងនេះ ព្រះបានបណ្តាលចិត្តគាត់ឲ្យបានដឹងជាមុនថា គ្រោះទុករភិក្សនឹងកើតមានឡើង ដូចនេះ គាត់ក៏បានត្រៀមទុកជាមុន។ បន្ទាប់ពីលោកយ៉ូសែបបានដាស់តឿនស្តេចផារ៉ោន អំពីគ្រោះទុករភិក្សនោះ ហើយ ស្តេចអេស៊ីព្ទអង្គនេះ ក៏បានឲ្យគាត់មើលការខុសត្រូវ នៅក្នុងការត្រៀមស្បៀងអាហារ សម្រាប់រយៈពេល៧ឆ្នាំនោះ។ ពេលនោះ លោកយ៉ូសែបក៏បានប្រើប្រាជ្ញា និងចំណេះដឹង ដែលព្រះប្រទាន ដើម្បីជួយឲ្យប្រទេសជាតិរបស់គាត់ មានការត្រៀមខ្លួន(៤១:៣៩)។ បន្ទាប់មក ពេលដែល “មានអំណត់អត់នៅពេញលើផែនដី …
Read article