April 22, 2016

You are here:
ការប្រព្រឹត្តដោយចិត្តសប្បុរស

មាន​ពេ​ល​​មួយ​ ខ្ញុំ​បាន​ធ្វើ​ដំ​ណើរ​ជា​មួយ​ក្រុ​មបុ​រ​ស ​ដែ​ល​ជា​មិត្ត​ភ័​ក្តរ​បស់​​យើង។ ពេល​នោះ ​យើង​បាន​ឃើ​ញ​មនុស្ស​មួ​យ​គ្រួសារ​កំ​ពុង​​ជា​ប់​​គាំង​ដំណើរ នៅ​តាម​ផ្លូវ។ មិត្ត​ភ័ក្រ​​របស់​​ខ្ញុំ​ក៏​ប្រញាប់​អែប​ឡា​ន ដើម្បីសួរនាំពួកគេ។ ពួកគេ​បាន​ជួ​យ​ធ្វើ​ឲ្យឡាន​របស់​គ្រួសារ​មួយ​នេះ​ឆេះឡើង​វិញ​ ហើយក៏​បា​ន​ជជែក​គ្នាជា​មួយបុរ​ស និង​ស្ត្រីដែ​ល​ជាឪ​ពុក​ម្តាយ​របស់​គ្រួសា​រ​នោះ ហើយ​ក៏​បាន​ឲ្យ​លុយ​ទៅ​ពួក​គេ​ខ្លះ​ សម្រាប់​ចាក់​សាំង​។ ​ស្រ្តីជា​ម្តាយ​ក៏បា​នអ​រគុ​ណ​ពួក​គេ​ហើ​យ អរគុណទៀ​ត បាន​ជា​ពួក​​គេ​​​ឆ្លើយ​ត​​ប​ថា “យើង​មាន​ចិត្ត​រី​ក​រាយ នៅក្នុ​ងកា​រ​ជួ​យ ហើយ​យើង​ជួយ​គ្រួសារ​អ្នក ដោយនូ​វ​ព្រះ​នាម​ព្រះ​យេ​ស៊ូវ​”។ ពេលដែ​ល​យើ​ងបើ​ក​ឡា​ន​ចេញទៅ ខ្ញុំក៏​បាន​គិ​ត​អំពី​ការ​ដែល​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​ទាំង​ប៉ុ​ន្មាន​នាក់​​នេះ ចូល​ចិត្ត​ជួយ​អ្ន​ក​ដែល​ត្រូ​វកា​រជំ​នួយ ជា​ធម្មតា​ទៅ​ហើ​យ ហើយ​ក៏​បាន​​ថ្វាយ​​កា​រ​សរសើរ​ដល់​​ព្រះ​ ដែ​ល​​ជា​​ប្រភព​​នៃ​​ភាព​សប្បុរស​​របស់​ពួក​​គេ​។ សាវ័ក​ពេត្រុស និង​សាវ័ក​យ៉ូ​ហាន ក៏​បាន​បង្ហា​ញ​ចេ​ញ​នូ​វ​ភាព​សប្បុរស ដោយអំ​ណរ​រីករាយ ពេលដែ​ល​ពួក​គេ​​បាន​ប្រោស​មនុស្ស​ខ្វិន​ម្នាក់ ដែលកំ​ពុង​សុំទា​ន​នៅ​ខាង​ក្រៅ​ព្រះវិហារ​យេរូសាឡិម​(កិច្ច​ការ ៣:១-១០)។ ការ​នេះបា​នប​ណ្តាល​ឲ្យ​គេ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ ​ហើយត្រូ​វ​ពួកអា​ជ្ញាធរ​សួរ​ថា​ “ឯង​​បាន​ធ្វើ​ការ​នោះ​​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​ណា?” នោះ​​ពេត្រុសក៏​​ជម្រាប​​ថា “​សិន​ជា​លោក​អ្នក​រាល់​គ្នា គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយសារ​អ្វី នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផងថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយសារ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ”(កិច្ចការ ៤:៧-១០)។ ភាពស​ប្បុរស ជា​ផល​ផ្លែនៃ​ព្រះ​វិ​ញ្ញាណ(កាឡាទី​ ៥:២២)…

Read article