សត្វត្រីដែលខ្លាច
ការគ្រប់គ្រងអាងចិញ្ចឹមត្រីទឹកប្រែ មិនមែនជាកិច្ចការដែលងាយស្រួលទេ។ ខ្ញុំត្រូវប្រើឧបករណ៍ពិសោធន៍ជាតិគីមីក្នុងទឹក ដើម្បីពិនិត្យមើលកំរិតជាតិអាសូត និងអាម៉ូញាក់។ ខ្ញុំបានបញ្ចូលទឹកថ្នាំ ដែលមានវីតាមីន និងថ្នាំអង់ទីប៊ីយូទីក ថ្មាំដែលមានជាតិស្ទាន់ធ័រ និងអង់ហ្ស៊ីម។ ខ្ញុំត្រូវច្រោះទឹក ដោយប្រើបំពង់កែវនឹងធ្យូង។ អ្នកប្រហែលជាគិតថា ត្រីរបស់ខ្ញុំមិនដឹងជាដឹងគុណខ្ញុំប៉ុណ្ណាទេ។ តែវាមិនដូច្នោះទេ។ ពេលដែលខ្ញុំឲ្យចំណីពួកវា ស្រមោលខ្ញុំក៏បានគ្របពីលើអាងទឹកនោះ ហើយពួកវាក៏បានគេចទៅរកកន្លែងលាក់ខ្លួន នៅក្បែរសំម្បកខ្យងដែលនៅជិតខ្លួនពួកវា។ ពួកវាឃើញខ្ញុំមានមាឌធំពេក ហើយក៏មិនយល់អំពីសកម្មភាពរបស់ខ្ញុំដែរ។ ពួកវាមិនបានដឹងទេថា ខ្ញុំបានធ្វើអ្វីៗចំពោះពួកវា ដោយចិត្តមេត្តាទេ។ ដូចនេះ ខ្ញុំត្រូវកែប្រែការយល់ដឹងរបស់ពួកវា។ តើខ្ញុំត្រូវក្លាយជាសត្វត្រី ហើយ “និយាយ”ទៅកាន់ពួកវា ដោយប្រើភាសាដែលពួកវាអាចយល់បានឬ? តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចធ្វើដូចនេះបានទេ។ ព្រះគម្ពីរបានចែងថា ព្រះនៃចក្រវ៉ាល បានធ្វើកិច្ចការ ដែលហាក់ដូចជាមិនអាចធ្វើទៅបាន។ ព្រះអង្គបានយាងចុះមកផែនដី ដោយប្រសូត្រជាទារក ដើម្បីយកកំណើតជាមនុស្ស។ លោកយ៉ូហានបានមានប្រសាសន៍ថា “ទ្រង់បានគង់ក្នុងលោកីយ៍ ហើយលោកីយ៍ក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ”(យ៉ូហាន ១:១០)។ ដូចនេះ ព្រះដែលបានបង្កើតរបស់សព្វសារពើមក បានយាងមកចាប់កំណើតក្នុងកណ្តាលចំណោមស្នាព្រះហស្តព្រះអង្គ គឺមិនខុសពីអ្នកនិពន្ធ ដែលបានដើរតួរដោយខ្លួនឯង ក្នុងសាច់រឿងរបស់ខ្លួនឡើយ។ ព្រះអង្គបានតាក់តែងរឿងមួយ ដោយប្រើតួអង្គពិត នៅក្នុងទំព័រនៃប្រវត្តិសាស្រ្ត។ គឺដូចដែលមានសេចក្តីចែងថា “ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម…
Read article