ការរៀនស្រឡាញ់
ពេលដែលលោកហាន អេហ្គេដ(Hans Egede) ទៅតំបន់គ្រីនលែន ដើម្បីធ្វើការជាបេសកជន ក្នុងឆ្នាំ១៧២១ គាត់មិនចេះភាសារបស់ជនជាតិអ៊ីនវីតទេ។ គាត់ច្រើនតែមានអត្តចរិតឆេវឆាវ តែគាត់ខិតខំប្រព្រឹត្តដោយចិត្តសប្បុរស ចំពោះប្រជាជននៅទីនោះ។ ក្នុងឆ្នំា១៧៣៣ ជម្ងឺអុតធំបានរាតត្បាត ក្នុងទឹកដីគ្រីនលែន ហើយឆក់យកជីវិតប្រជាជនអ៊ីនវីតជិត២ភាគបី ហើយភរិយារបស់គាត់ក៏បានស្លាប់ ដោយសារជម្ងឺនោះផងដែរ។ ទុក្ខវេទនានេះ បានកែប្រែអត្តចរិតច្រងេងច្រង៉ាងរបស់លោកអេហ្គេដ ហើយគាត់ក៏បានចាប់ផ្តើមខិតខំមើលថែរប្រជាជនទាំងនោះ ទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ដោយមិនគិតពីការនឿយហត់ឡើយ។ ដោយសារជីវិតគាត់បានផ្លាស់ប្រែល្អជាងមុខ គឺបានឆ្លុះបញ្ចាំងអំពីក្តីស្រឡាញ់របស់ព្រះ ដូចដែលគាត់បាននិយាយប្រាប់ប្រជាជនអ៊ីនវីត ហើយទីបំផុត ពួកគេក៏អាចទទួលស្គាល់ថា ព្រះអង្គក៏បានស្រឡាញ់ពួកគេផងដែរ។ ចិត្តរបស់ពួកគេក៏បានងាកបែរមករកព្រះ ទោះបីជាស្ថិតក្នុងទុក្ខវេទនាក៏ដោយ។ អ្នកប្រហែលជាដូចជនជាតិអ៊ីនវីត នៅក្នុងរឿងនេះដែរ ដោយសារមានអ្វីមកបាំងមិនឲ្យអ្នកមើលឃើញព្រះ នៅក្នុងមនុស្សដែលនៅក្បែរអ្នក។ ឬប្រហែលជាអ្នកដូចលោកហាន អេហ្គេត ដែលបានខិតខំបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ ដោយបង្រៀនគេឲ្យស្គាល់ព្រះ។ ព្រះទ្រង់ជ្រាបថា យើងមានភាពទន់ខ្សោយ និងមានការខ្វះខាត បានជាព្រះអង្គបង្ហាញឲ្យយើងដឹងថា សេចក្តីស្រឡាញ់ជាអ្វី។ ព្រះអង្គបានចាត់ព្រះរាជបុត្រា ព្រះនាមយេស៊ូវគ្រីស្ទ ឲ្យមកសុគតជួសយើង(យ៉ូហាន ៣:១៦)។ នេះហើយជាទំហំនៃសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះយើង។ ព្រះយេស៊ូវជាគំរូនៃសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះ ដែលបានបង្ហាញក្នុងបទគម្ពីរកូរិនថូសខ្សែទី១ ជំពូក១៣។ ពេលយើងមើលទៅព្រះអង្គ យើងដឹងថា យើងបានទទួលសេចក្តីស្រឡាញ់…
Read article