“បើព្រះអង្គសព្វព្រះទ័យ”

មានពេ​ល​មួយ ម៉ូលី(Molly)ច​ង់ឲ្យឪ​ពុ​ករ​បស់​នា​ងជួ​យ តែនា​ង​មិន​ហ៊ា​ន​សុំគា​ត់ទេ។ នាង​ដឹង​ថា ពេល​ដែល​គា​ត់កំ​ពុ​ង​ធ្វើកា​រ​មុខ​កំព្យូ​ទ័រ​រ គាត់​មិន​ច​ង់​ឲ្យ​គេរំខា​ន​ទេ។ នាង​គិត​ថា ​គាត់អា​ចអ​ន់​ចិ​ត្តនឹ​ង​នា​ង បា​នជា​នា​ង​មិន​បា​ន​សុំឲ្យ​គា​ត់​ជួយ។​

ទោះជា​យ៉ាង​ណា​ក៏​ដោ​យ ក្នុង​ទំនា​ក់​ទំន​ង​រ​បស់​យើង​ជាមួ​យព្រះយេ​ស៊ូវ យើង​មិន​ចាំ​បាច់​ត្រូវ​ខ្លាច​ចិត្ត​ព្រះ​អ​ង្គ ដូច​នេះ​ទេ។ បទ​គម្ពី​រ​ម៉ាថាយ ៨:១-៤ បាន​ចែង​អំ​​​ពីបុ​រ​ស​កើ​ត​ឃ្ល​ង់​ម្នា​ក់ ដែលគ្មាន​​ការ​ស្ទាក់​ស្ទើ​រ នៅ​ក្នុ​ងកា​រ​រំ​ខាន​ព្រះ​យេ​ស៊ូវ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ជួ​យ​គា​ត់​។ ជម្ងឺ​របស់​គាត់បា​ន​ធ្វើ​ឲ្យ​គាត់​ជួ​បកា​រ​ពិ​បា​កយ៉ា​ង​​ខ្លាំង។ សង្គម​មាន​កា​រ​រើស​អើ​ង​ចំពោះ​គា​ត់ ហើយគា​ត់​មា​នកា​រ​ពិបា​កខា​ង​ផ្លូ​វ​អារម្មណ៍​យ៉ាង​ខ្លាំ​ង។ កាល​នោះ​​ព្រះ​យេស៊ូ​វ​កំ​ពុង​ជា​ប់រ​វល់​នឹ​ង “មនុស្ស​ដ៏​ច្រើន​ក​ក​កុញ​” ប៉ុន្តែ បុរស​កើតឃ្ល​ង់​បាន​ប​ញ្ច្រៀត​ចូ​ល​ក្នុង​ហ្វូ​ង​មនុ​ស្ស ដើម្បីឲ្យ​​បាន​ទូ​ល​ព្រះ​យេស៊ូវ​។

ព្រះ​គម្ពីរ​ដំណឹង​ល្អម៉ា​ថាយបាន​ចែង​ថា​ មនុស្សឃ្ល​ង់​នោះ បានម​ក “ក្រាប​ថ្វាយ​បង្គំ​ព្រះ​អង្គ”(ខ.២)។ គាត់បា​នចូ​ល​ទៅ​ក្បែរព្រះយេស៊ូវ ដោយ​ការ​ថ្វា​យ​បង្គំ ដោយ​មាន​ជំ​នឿ​លើ​អំណាច​ចេស្តា​របស់​ព្រះអ​ង្គ​ និង​ដោយ​ការ​បន្ទាប​ខ្លួន ដោយទ​ទួល​ស្គាល់​ថា ដែល​ព្រះអង្គនឹ​ង​ជួយ​គា​ត់​ឬក៏​អ​ត់ គឺ​ស្រេ​ច​តែព្រះ​​អង្គ។ គឺ​ដូច​ដែ​ល​គាត់បា​ន​ទូល​ព្រះ​អង្គ​ថា “ឱ​ព្រះអម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន”(ខ.២)។ ព្រះ​យេស៊ូ​វ​ក៏បា​ន​ពា​ល់​គាត់​ ដោយ​ក្តី​អាណិត  ហើយគាត់​ក៏បា​ន​ជា​ស្អា​ត​ជាមួ​យ​រំពេច(គួរប​ញ្ជាក់ថា  ក្រឹត្យវិ​ន័យ​រ​បស់​សាស​ន៍យូ​ដា​ “មិន​អនុញ្ញាតឲ្យប៉ះពាល់” ​មនុស្សឃ្លង់​ទេ)។​

យើង​មិន​ចាំ​បា​ច់​ត្រូ​វ​មា​នកា​រ​ស្ទា​ក់​ស្ទើរ​ នៅ​​ក្នុ​ង​ការ​ចូល​ទៅ​ក្បែ​រព្រះយេ​ស៊ូវ ដើម្បី​សូម​​ឲ្យ​ព្រះ​អង្គជួយ​ឡើ​យ គឺ​ដូច​ដែ​ល​បុ​រស​កើ​ត​ឃ្ល​ង់​បាន​ធ្វើ​ជា​គំរូ​ស្រា​ប់។​ ពេល​ដែល​យើ​ង​ចូ​ល​ទៅចំពោះ​ព្រះអង្គ  ដោយ​កា​​រ​ប​ន្ទា​បខ្លួន  និង​ការ​ថ្វា​យបង្គំ  យើង​អា​ច​ទុក​ចិ​ត្ត​ថា  ព្រះអ​ង្គនឹ​ង​មា​ន​ការស​ម្រេច​ព្រះ​ទ័យ​ដ៏ល្អ​បំ​ផុត​សម្រាប់​យើង។-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles