ការរត់ដល់ទី
ពេលដែលលោកចេហ្វ(Jeff) បានដឹងថា សុខភាពរបស់ម្តាយគាត់កំពុងតែមានការចុះខ្សោយយ៉ាងឆាប់រហ័ស គាត់ក៏បានប្រញាប់ជិះយន្តហោះ ទៅនៅក្បែរម្តាយគាត់។ គាត់បានអង្គុយនៅក្បែរចំហៀងគ្រែ ដោយកាន់ដៃម្តាយគាត់ ដោយច្រៀងចម្រៀងទំនុកដំកើង លើកទឹកចិត្ត និងបង្ហាញសេចក្តីស្រឡាញ់ចំពោះអ្នកម្តាយ។ ម្តាយគាត់ក៏បានលាចាកលោកទៅ ហើយនៅក្នុងពីធីបុណ្យសព មានមនុស្សជាច្រើនបានប្រាប់លោកចេហ្វថា ម្តាយរបស់គាត់ជាព្រះពរ ដែលមកពីព្រះ។ ម្តាយគាត់មានអំណោយទាន ក្នុងការបង្រៀនព្រះគម្ពីរ ប្រឹក្សាផ្លូវចិត្តដល់អ្នកដទៃ ហើយដឹកនាំក្រុមអធិស្ឋាន។ កិច្ចការទាំងនេះ ជាផ្នែកដ៏សំខាន់នៃការបម្រើព្រះគ្រីស្ទ រហូតជិតដល់ចុងបញ្ចប់នៃជីវិតគាត់។ គាត់បានបញ្ចប់ការរត់ប្រណាំង បានយ៉ាងល្អ ថ្វាយព្រះគ្រីស្ទ។ ដើម្បីជាការគោរពចំពោះជីវិតរបស់ម្តាយគាត់ លោកចេហ្វបានចូលរួម ក្នុងការរត់ប្រណាំងម៉ារ៉ាតុន ចម្ងាយ៤៥គីឡូម៉ែត្រ។ ក្នុងអំឡុងពេលនៃការរត់ប្រណាំងនេះ គាត់បានអរព្រះគុណព្រះ ដែលបានប្រទានជីវិតឲ្យម្តាយគាត់ ហើយបានកាន់ទុក្ខចំពោះការបាត់បង់ម្តាយគាត់។ ពេលគាត់រត់ដល់ទី លោកចេហ្វក៏បានចង្អុលទៅលើមេឃ។ គាត់ថា គាត់កំពុងចង្អុលទៅ “កន្លែងដែលម្តាយគាត់កំពុងរស់នៅ”។ ម្តាយរបស់គាត់បានថ្វាយព្រះកិត្តិនាមដល់ព្រះគ្រីស្ទ ដល់ទីបញ្ចប់ ដែលការនេះបានរំឭកគាត់ អំពីពាក្យរបស់សាវ័កប៉ុល ដែលបានមានប្រសាសន៍ថា “ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ”(២ធីម៉ូថេ ៤:៧-៨)។ យើងកំពុងតែចូលរួម នៅក្នុង “ការរត់ប្រណាំចម្ងាយឆ្ងាយ”…
Read article