ជាសះស្បើយយឺតៗ

ន្ទាប់​ពី​កូន​ប្រុ​ស​រ​ប​ស់​ខ្ញុំ ចូល​ធ្វើ​ទាហាន​របស់​សហ​រដ្ឋ​អា​មេរិក​បាន​៤​ស​ប្តាហ៍ គាត់​បាន​មាន​របួស​ក្បាល​ជ​ង្គ​ង់យ៉ា​ង​ធ្ង​ន់​ធ្ងរ ក្នុង​ការ​ហ្វឹ​ក​ហាត់។ ហេតុ​នេះ​ហើ​យ គេក៏​បា​នអ​នុញ្ញាត​ឲ្យ​គាត់​ឈ​ប់ធ្វើ​ទា​ហា​ន។ ដូច​នេះ គាត់​បា​ន​ប្រើ​ឈើច្រ​ត់​ដើរអ​ស់​មួយ​រ​យៈពេល ក្នុង​វ័យ​១​៩​​ឆ្នាំ ហើយ​ដោយ​សារ​ភាព​ធ្ង​នធ្ង​រ​នៃ​រ​បួស​នោះ គាត់​ត្រូវ​អត់​ទ្រាំ​នឹ​ង​ការ​លំបាក​អស់​រយៈ​ពេ​ល២​ឆ្នាំ​ ទំរាំ​តែ​ជា​សះស្បើ​យ ដោយ​ការ​សម្រាក និង​ស្តាឡើ​ងវិ​ញ។ ទី​បំផុត គាត់​ក៏​អាច​ដោះ​ទ្រនាប់​ក្បាល​ជង្គង់ ​ដែល​គាត់​បាន​ពា​ក់​តាំ​ង​ពី​ថ្ងៃ​មាន​គ្រោះថ្នា​ក់​។ ទោះ​បី​ជា​ក្បាល​ជង្គ​ង់​គាត់ នៅ​ឈឺ​ខ្លះៗ​ ក៏​ដោយ ក៏​ដំណើរកា​រ​ដ៏​វែង​អ​ន្លាយ និង​យឺ​ត​ៗ នៃ​ការ​ជា​សះស្បើ​យ បា​ននាំ​ឲ្យ​គា​ត់​អាច​ប្រើ​ប្រា​ស់​ជើង​គាត់​ទាំ​ង​ស្រុង​ឡើង​វិញ។

ការ​ជា​សះស្បើ​យ​ខា​ងរូ​បកាយ ច្រើន​តែ​មា​នភា​ព​យឺ​ត​យ៉ាវជាង​ការ​រំ​ពឹង​ទុ​ក​រប​ស់​យើ​ង។ ពេល​ខ្លះ ការ​ប្រោស​ឲ្យ​​ជា​ខាងវិញ្ញាណ​ក៏​មាន​ដំ​ណើរ​យឺត​ៗ ​ដូច​នេះផ​ង​ដែ​រ។ ផល​វិបាក ដែល​ទទួល​បា​ន​ពី​កា​រស​ម្រេ​ច​ចិ​ត្ត​ខុស​ ឬទ​ទួល​បាន​ពី​ទ​ង្វើអា​ក្រក់​របស់​អ្នក​ដទៃ អា​ចនាំ​ឲ្យ​យើ​ង​មាន​ប​ន្ទុ​ក ឬ​មាន​រ​បួ​ស​ក្នុង​ចិ​ត្ត ដែ​ល​យើង​អត់​ទ្រាំអ​ស់​មួ​យ​ជី​វិត។ ប៉ុន្តែ សម្រាប់យើ​ង​ដែ​ល​ជា​កូ​នរ​បស់​​ព្រះ ​យើងមា​ន​ក្តី​ស​ង្ឃឹម។ ទោះ​បី​ជា​ មាន​របួ​ស​ខ្លះ​មិ​ន​បាន​ជា​សះស្បើយ​ទាំងស្រុ​ង ក្នុង​មួ​យ​ជី​វិត​នេះ​ក៏​ដោ​យ ក៏ព្រះ​ទ្រ​ង់បា​ន​សន្យា​យ៉ាង​ច្បាស់​ថា  នៅទី​ប​ញ្ចប់  យើង​នឹ​ងបា​ន​ជា​សះ​ស្បើយ​មួ​យ​រ​យភា​គ​រ​យ​។ គឺ​ដូច​ដែ​ល​សាវ័​ក​យ៉ូ​ហាន​​បាន​មាន​ប្រសាសន៍​ថា “ព្រះ​​​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្តី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ”(វិវរណៈ ២១:៤)។

ក្នុង​រដូ​វ​កាល​នៃ​កា​រឈឺចា​ប់​រប​ស់​យើ​ង យើង​អាច​មា​ន​កា​រ​ក​ម្សាន្ត​ចិ​ត្ត ដោយដឹ​ង​​ថា នៅ​ទី​បំផុត ​ព្រះ​វ​ត្តមា​ន​ដ៏​អស្ចា​រ្យរ​បស់​ព្រះ​អង្គ​ នឹង​ជួយ​ឲ្យ​យើ​ង​បាន​ជា​ស្អាត​ជា​រៀង​រ​ហូត។​-Bill Crowder

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles