ទីប្រឹក្សាច្រើន

លោកថូម៉ាស អ័ ខេមភីស(Thomas à Kempis) ដែល​ជាទេ​វវិទូ នៅ​សតវត្សរ៍​ទី​១៥ ​បានមាន​ប្រ​សាស​ន៍​ថា​ “តើមា​នអ្ន​ក​ប្រាជ្ញ​ណា ដែលមា​ន​ចំណេះ​ដឹង​សព្វ​គ្រប់​គ្មាន​កន្លែង​ចន្លោះ?​ ដូចនេះ​ ចូ​រ​កុំទុ​ក​​ចិត្ត​លើគំនិត​របស់​ខ្លួ​ន​ឯង​​ពេក តែ​ចូរ​ត្រៀម​ចិត្ត ដើម្បី​ស្តាប់​យោ​បល​អ្នកដទៃ​ផ​ង”។ ទោះបី​ជា​អ្ន​ក​មាន​ទស្សនៈ​ល្អ​ក៏​ដោយ តែ​បើ​អ្នក​ស្រឡាញ់​ព្រះ នោះ​មាន​ពេល​ខ្លះ​ អ្នក​ត្រូ​វ​អនុវត្ត​តាម​ទស្សនៈ​របស់​​អ្នក​ដ​ទៃ ដែល​ស្រប​តាម​បំណង​ព្រះ​ទ័យ​ព្រះ​វិញ ដែល​នាំ​ឲ្យ​ចំណេញ​ជាង”​។  លោកថូ​ម៉ាស​បាន​ទ​ទួល​ស្គា​ល់ សារៈ​សំខា​ន់​នៃ​ការ​សុំយោបល ពី​ទី​ប្រឹក្សា​ដែល​យើង​អាច​ទុ​ក​ចិ​ត្ត​បាន ពេល​ដែល​យើ​ង​​ធ្វើ​ផែន​ការ​សម្រាប់​ជីវិ​ត​យើង​។​

ដើម្បី​រស់​នៅ​តា​មបំ​ណង​ព្រះទ័​យព្រះ  មនុស្ស​ដែល​ឆ្លា​ត​វ័យ ​គួរ​តែ​បើក​ចិ​ត្ត ទទួ​លយោប​ល​ពី​អ្ន​ក​ដ​ទៃ ដែល​ព្រះ​អាច​ប្រើ​ ដើម្បី​នាំ​មក​នូ​វ​ប្រា​ជ្ញា សម្រាប់​ដឹក​នាំ​ជី​វិត។ ពេល​ដែល​ម​នុស្ស​​ម្នាក់​​ស្វែង​រក​យោបល​ដ៏​ឆ្លាត​វ័​យពី​អ្នក​ដ​ទៃ គាត់​កំ​ពុង​តែប​ង្ហា​ញ​ថា​ ខ្លួន​អាច​មើលរំ​លង​ចំណុច​សំខា​ន់​ៗ​មួ​យចំ​នួន ក្នុង​ការ​ស​ម្រេច​ចិត្ត។

ស្តេច​សាឡូម៉ូន ជាម​នុស្ស​ដែ​ល​ឆ្លា​ត​បំផុត​របស់​ជន​ជា​តិ​អ៊ី​ស្រាអែល បាន​សរសេរ​អំពី​សា​រៈសំ​ខាន់ នៃ​កា​រ​ទ​ទួល​យោ​បល​ពីអ្ន​កដ​ទៃ។ គឺដូ​ចដែ​លមា​នសេ​ច​ក្តីចែ​ង​ថា “ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ តែ​បើ​មាន​អ្នក​ណា​ជួយ​គំនិត​ជា​ច្រើន នោះ​នឹង​កើត​ការ​វិញ”(សុភាសិត ១៥:២២)។

ព្រះ​អម្ចា​ស់​ជាអ្ន​ក​ប្រឹ​ក្សាយោបល​ដ៏​អស្ចា​រ្យ(អេសាយ ៩:៦) ហើយ​ព្រះអ​​ង្គ​សព្វ​ព្រះទ័​យ​នឹង​ការពារ​យើង តាម​រយៈ​ទី​ប្រឹក្សាដែ​លឆ្លា​តវ័​យ និង​កោត​ខ្លាច​ព្រះ​។ ចូរ​សុំយោ​បល​ពី​ពួកគេ ហើយអ​រព្រះ​​គុណ​ព្រះ​ សម្រាប់​យោបល​ល្អៗ​​​​​ដែល​ពួក​គេផ្ត​​ល់​​​ឲ្យ។ ​ពួ​ក​គេ​​អាច​​ជួយ​​ឲ្យ​យើង​​​អាច​មើល​ឃើ​ញ​ផែន​ការ​របស់​ព្រះ​អង្គ កាន់​តែច្បា​ស់​ ដែលព្រះ​អ​ង្គ​មាន​ស​ម្រាប់​ជីវិត​អ្នក។-Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles