ការដើរដោយប្រុងប្រយ័ត្ន
ខេត្តអូឆូ រីអូស ស្ថិតក្នុងចំណោមកន្លែងដែលខ្ញុំចូលចិត្តទៅលេងបំផុត ក្នុងប្រទេសចាម៉ៃកា។ ក្នុងខេត្តនោះ មានល្បាក់ទឹកទន្លេដាន់ ស៍ រីវើ ហ្វ៊ល ដែលមានទេសភាពដ៏គួរឲ្យពិចពិលរមិលមើលណាស់ បានជាខ្ញុំនៅតែស្ងើចសរសើរជានិច្ច។ មានទឹកធ្លាក់ចុះតាមថ្មដាធំៗ ជាច្រើនដំណាក់ ឆ្ពោះទៅរកសមុទ្រខារីប៊ីន។ អ្នកធ្វើដំណើរផ្សងព្រេង អាចឡើងតាមទឹកធ្លាក់នោះ ដោយជាន់ថ្មដារមូលៗ ទាំងប្រវេសប្រវាស តាមផ្លូវទៅដល់កំពូលនៃល្បាក់ទឹក។ ទឹកដែលហូរចុះមក និងផ្ទៃថ្មដែលរអិលខ្លាំង ព្រមទាំងចំណោទរបស់ល្បាក់ទឹកនេះ ធ្វើឲ្យការឡើងទៅលើ មានដំណើរយឺតៗ ហើយគ្រោះថ្នាក់។ ដើម្បីឡើងទៅដល់កំពូល ដោយសុវត្ថិភាព អ្នកឡើងទឹកជ្រោះនោះ ត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ជំហាន។ បើពួកគេមិនបានប្រយ័ត្នទេ ពួកគេអាចធ្លាក់ចុះមកក្រោម។ គន្លឹះនៃការឡើងល្បាក់ទឹកនោះ គឺការផ្តោតអារម្មណ៍ និងការប្រុងប្រយ័ត្ន។ ទិដ្ឋភាពនៃការឡើងទឹកជ្រោះនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យសម្តីរបស់សាវ័កប៉ុល ក្នុងបទគម្ពីរអេភេសូរ ៥:១៥ ដែលបានប្រាប់យើងឲ្យ “ប្រយ័ត្នដោយមធ្យ័ត”។ យើងត្រូវតែ “មានការប្រុងប្រយ័ត្នខ្ពស់ … នៅក្នុងការរស់នៅ”។ ជាការពិតណាស់ យើងអាចជួបគ្រោះថ្នាក នៅតាមផ្លូវនៃជីវិតរបស់យើង ខណៈពេលដែលយើងកំពុងធ្វើដំណើរឡើងលើ។ យើងចាំបាច់ត្រូវបោះជំហាននីមួយៗ ជាមួយព្រះយេស៊ូវ ដោយប្រាជ្ញាឈ្លាសវៃ និងដោយប្រុងប្រយ័ត្ន។ បទគម្ពីរនេះ បានចែងថា…
Read article