បន្ទប់ និងតុ
ពេលខ្ញុំនិងភរិយារបស់ខ្ញុំទៅលេងប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះ យើងបានទៅមើលផ្ទះស្បូវរបស់អ្នកស្រីហាថាវេយ ក្នុងតំបន់ស្រ្តែតហ្វ៊ត អាប់ផុន អាវ៉ុន។ ផ្ទះស្បូវនោះមានចំណាស់ជាង៤០០ឆ្នាំ ហើយវាជាផ្ទះដែលភរិយារបស់លោកវីលៀម សេកស្ពៀរ(William Shakespeare) ដែលជាអ្នកនិពន្ធដ៏ល្បី បាននៅកាលពីក្មេង។ អ្នកនាំភ្ញៀវបានបង្ហាញតុមួយ ធ្វើពីបន្ទះឈើដ៏ធំមួយ។ គេប្រើផ្នែកម្ខាងរបស់តុនេះ សម្រាប់ញាំអាហារ ហើយម្ខាងទៀតសម្រាប់កាត់អាហារ។ ក្នុងជីវភាពរបស់ជនជាតិអង់គ្លេស គេបានបង្កើតឃ្លាប្លែកៗថ្មីៗ ដោយផ្សំជាមួយពាក្យតុ ដែលពាក្យនេះទាក់ទងនឹងអាហារ ការស្នាក់នៅ ភាពស្មោះត្រង់ និងអំណាច។ ឧទាហរណ៍ ភោជនាល័យជាកន្លែងដែលគេផ្តល់ឲ្យនូវ “បន្ទប់ និងតុ” ដែលមានន័យថា កន្លែងស្នាក់នៅនោះផ្តល់កន្លែងគេង និងអាហារដល់ភ្ញៀវ។ នៅតាមតៀមស្រា ដែលមានភ្ញៀវលេងបៀរ គេតម្រូវឲ្យអ្នកលេង “ដាក់ដៃលើតុ” ដើម្បីបង្ហាញថាពួកគេមិនបន្លំទេ។ នៅផ្ទះវិញ គេឲ្យឪពុកអង្គុយនៅកន្លែងពិសេស នៅតុអាហារ ដែលគេហៅគាត់ថា “មេតុ”។ ការនេះបានធ្វើឲ្យខ្ញុំនឹងចាំថា ព្រះយេស៊ូវជា “កន្លែងស្នាក់នៅ និងផ្តល់អាហារ” ដល់យើង។ ព្រះអង្គជាប្រភពនៃអាហារខាងវិញ្ញាណរបស់យើង(យ៉ូហាន ៦:៣៥,៥៤) ព្រះអង្គប្រទានកម្លាំងឲ្យយើងរស់នៅ ដោយក្តីស្រឡាញ់(១៤:២១) ព្រះអង្គជាម្ចាស់ ដែលពេញដោយក្តីស្រឡាញ់(ភីលីព ២:១១) ហើយសព្វថ្ងៃនេះ ព្រះអង្គកំពុងរៀបចំផ្ទះដ៏អស់កល្បជានិច្ច…
Read article