ចិត្តស្មោះត្រង់
ថ្ងៃមួយ ពេលខ្ញុំទៅកន្លែងកប់សព ខ្ញុំបានមើលថ្មផ្នូរចាស់មួយ ឃើញពាក្យមួយឃ្លា ដែលគេបានចារពីលើថ្មនោះថា “លោក យេ ហូលហ្គេត(J. Holgate): ជាមនុស្សស្មោះត្រង់”។ ខ្ញុំមិនដឹងថា ពេលលោកហូលហ្គេតនៅរស់ គាត់មានដំណើរជីវិតយ៉ាងណាទេ ប៉ុន្តែ ពាក្យដែលគេបានចារនៅលើថ្មផ្នូររបស់គាត់ គឺមិនធម្មតាទេ ដូចនេះ គាត់ប្រាកដជាបានរស់នៅបានល្អណាស់។ ប៉ុន្តែ ទោះបីជាគាត់បានសម្រេចនូវកិច្ចការអ្វីក៏ដោយក្នុងមួយជីវិតគាត់ ក៏គេបានកត់ចំណាំថា គាត់ជាមនុស្សដ៏ស្មោះត្រង់។ លោកឌីអូចេនស៍(Diogenes) ដែលជាទស្សនវិទូជនជាតិក្រិក បានចំណាយពេលអស់មួយជីវិត ក្នុងការស្វែងរកភាពស្មោះត្រង់ ហើយទីបំផុតគាត់បានសន្និដ្ឋានថា គេមិនអាចរកបានមនុស្សស្មោះត្រង់ នៅក្នុងពិភពលោកនេះទេ។ យ៉ាងណាមិញ គេពិបាករកបានមនុស្សស្មោះត្រង់ណាស់ ទោះនៅក្នុងសម័យណាក៏ដោយ។ ភាពស្មោះត្រង់ពិតជាសំខាន់ណាស់។ ភាពស្មោះត្រង់មិនមែនជាគោលការណ៍ដែលល្អជាងគេទេ តែជាគោលការណ៍តែមួយគត់ ដែលជាអត្តសញ្ញាណរបស់បុរសឬស្ត្រី ដែលរស់នៅក្នុងព្រះវត្តមានព្រះ។ គឺដូចដែលមានចែងក្នុងទំនុករបស់ស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន គឺជាអ្នកណាដែលដើរដោយទៀងត្រង់”(ទំនុកដំកើង ១៥:១-២)។ ខ្ញុំត្រូវសួរខ្លួនឯងថា តើខ្ញុំមានភាពសុចរិត និងទៀងត្រង់ ក្នុងគ្រប់ទាំងកិច្ចការដែលខ្ញុំធ្វើឬទេ? តើពាក្យសម្តីរបស់ខ្ញុំជាពាក្យពិតឬទេ? តើខ្ញុំនិយាយអំពីការពិត ដោយសេចក្តីស្រឡាញ់ ឬក៏និយាយបន្ថែមបន្ថយការពិត ពីពេលមួយ ទៅពេលមួយ ឬមួយក៏និយាយបំភ្លើស…
Read article