June 13, 2016

You are here:
យើងមានសុវត្ថិភាព

ឃ្លាំង​ដំកល់​ដុំមា​ស​រប​ស់ស​ហរ​ដ្ឋអា​មេរិក ក្នុងប​ន្ទាយ​ហ្វ៊ត នៅ​រដ្ឋ​ខេនថា​ក់​គី ជា​អគារ​ដែល​មាន​ការ​ការពារ​យ៉ាង​រឹង​មាំ​ ដែល​មាន​ផ្ទុ​ក​ដុំមា​ស​៥​ពាន់​តោន ជាមួ​យ​នឹង​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត ដែល​រ​ដ្ឋស​ហព័ន្ធមា​ន​តួរនា​ទី​មើល​ថែរ។ បន្ទាយ​ហ្វ៊ត ត្រូវ​បាន​ការ​ពារ ដោ​យ​ទ្វារ​ដែល​មាន​ទម្ងន់​២២​តោន និង​មាន​ប្រព័ន្ធ​ការពា​រ​ជាច្រើ​ន​ជា​ន់ ដែល​រាប់​បញ្ចូល ស៊ីរ៉ែ​នប្រកា​ស់​អាសន្ម កាំមីរ៉ា​វីដេអូ ចំការ​មីន អ្នកយា​មដែ​ល​ប្រដាប់​ដោ​យ​កាំភ្លើ​ងស្វ័​យប្រ​វត្តិ និង​ឧទ្ធម្ភា​ចក្រ​ចម្បាំង​អាផាឈី​ជាច្រើន​គ្រឿង​ទៀត​។ ផ្អែក​ទៅ​លើកំ​រិត​នៃ​ប្រព័ន្ធ​សន្តិសុខនេះ​ បន្ទាយហ្វ៊​ត​ត្រូវ​បា​នគេ​រាប់​បញ្ចូល ក្នុង​ចំណោម​កន្លែង​ដែល​មានសុ​វត្ថិភា​ពបំ​ផុត នៅ​លើ​ផែនដី។​ ដូ​ច​នេះ បន្ទាយ​ហ្វ៊ត​ជា​ក​ន្លែង​មាន​សុវត្ថិភា​ពណាស់ ប៉ុន្តែ ​មាន​កន្លែ​ង​មួយ​ទៀ​ត ដែល​មាន​សុ​វត្ថិ​ភាព​លើស​នេះ​ទៅ​ទៀត ហើយ​មាន​ពេញ​ទៅដោ​យ រប​ស់ដែ​ល​មាន​តម្លៃជា​ង​មាស​ប្រាក់​ទៅ​ទៀត​។ កន្លែង​នោះ ជា​ន​គរស្ថា​នសួ​គ៌​ ដែល​បាន​រ​ក្សាទុ​កអំ​ណោយ​នៃ​ជីវិត​អស់​ក​ល្បជា​និ​ច្ច​ សម្រាប់​យើង​រា​ល់​គ្នា។​ សាវ័ក​ពេត្រុស បាន​លើកទឹ​ក​ចិត្ត​គ្រី​ស្ទបរិស័​ទទាំ​ង​ឡា​យ ឲ្យស​រសើរ​ដំកើង​ព្រះ ដ្បិត​យើងមា​ន “សេចក្តី​សង្ឃឹម​ដ៏​រ​ស់”។ សេចក្តី​សង្ឃឹម​ដ៏​រ​ស់​នោះ ជា​ការ​រំពឹងទុ​ក ដោយ​ជំនឿចិ​ត្ត ដែល​មាន​ការ​លូតលា​ស់ និង​មាន​ភាព​រឹង​មាំកាន់​តែ​ខ្លាំ​ង ពេល​ដែល​យើង​ស្គាល់​ព្រះយេ​ស៊ូវ​កាន់​តែ​ច្បាស់(១ពេត្រុស ១:៣)។ ហើយ​សេចក្តី​សង្ឃឹម​របស់យើ​ង គឺផ្អែ​ក​ទៅលើ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះគ្រីស្ទ។ អំណោយ​នៃ​ជីវិ​ត​អស់​កល្ប​ជា​និ​ច្ចរបស់​ព្រះអ​ង្គ នឹង​មិន​ដែលសា​បសូ​ន្យ  ដោយសា​រ​អំណាច​របស់​ពួក​ខ្មាំ​ងស​ត្រូវ​ឡើយ។ ភាព​រុង​រឿង​នៃ​អំណោយ​នៃ​ជីវិ​ត​អ​ស់ក​ល្ប​ជា​និ​ច្ច មិនដែ​ល​បាត់​បង់​ឡើយ គឺ​នៅ​តែ​មាន​ភាព​ស្រស់​ថ្លាជា​និ​ច្ច ព្រោះព្រះ​​នៅ​តែ​បន្ត​រក្សា​អំណោយ​នៃ​ជីវិ​តអស់​កល្ប​នោះ ​ក្នុង​នគរ​ស្ថាន​សួគ៌ ប្រកប​ដោ​យ​សុវត្ថិ​ភាព​ជា​និច្ច។…

Read article