ស្អាងឡើងវិញ ដោយព្រះអម្ចាស់
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលគេបានព្យាយាមជាច្រើនលើកច្រើនសារ ក្នុងការជួសជុល ស្នាដៃសិល្បៈចាស់ៗដ៏ល្អឯក ដែលបានខូច ឲ្យមានលក្ខណៈល្អដូចដើមវិញ។ កិច្ចប្រឹងប្រែងក្នុងការជួសជុលខ្លះ បានអភិរក្សស្នាដៃដើមរបស់សិល្បៈករ យ៉ាងប៉ិនប្រសប់ តែទន្ទឹមនឹងនោះ មានការជួសជុលខ្លះបានធ្វើឲ្យខូចខាតស្នាដៃសិល្បៈជាច្រើនរបស់ពួកអ្នកប្រាជ្ញ ដែលក្នុងនោះមានរូបចម្លាក់បុរាណរបស់ជនជាតិក្រិក និងយ៉ាងហោចណាស់បានធ្វើឲ្យខូចផ្ទាំងគំនូរពីរផ្ទាំងរបស់លោកដាវីនស៊ីជាដើម។ ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅគ្រីស្ទបរិស័ទ នៅក្រុងកូល៉ុស គាត់បានពិពណ៌នា អំពីដំណើរការនៃការស្អាងឡើងវិញខាងវិញ្ញាណ ដែលគេមិនអាចធ្វើបាន នៅក្នុងពិភពសិល្បៈឡើយ។ គឺការស្អាងរាស្រ្តរបស់ព្រះឡើងវិញ។ គឺដូចដែលសាវ័កប៉ុលបានសរសេរថា “អ្នករាល់គ្នាបានដោះមនុស្សចាស់ និងអំពើរបស់វាចោលចេញហើយ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក”(កូល៉ុស ៣:៩-១០)។ ត្រង់ចំណុចនេះ គាត់មិនមែនកំពុងតែនិយាយ អំពីការជួសជុលស្នាដៃសិល្បៈរបស់សិល្បៈករដែលបានស្លាប់ទៅហើយទេ។ តែជាការស្អាងជីវិតរបស់កូនព្រះអង្គ ឲ្យផ្លាស់ប្រែជាថ្មីឡើង ដែលជាកិច្ចការរបស់ព្រះ ដែលបានបង្កើតយើង ហើយប្រទានឲ្យយើងមានជីវិតថ្មី ក្នុងព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវគ្រីស្ទ។ ការអត់ទោសបាបរបស់ព្រះអង្គ បានធ្វើឲ្យជីវិតរបស់យើងមានពណ៌ភ្លឺស្រស់ល្អឡើង ហើយទន្ទឹមនឹងនោះ ព្រះគុណរបស់ព្រះអង្គបានជួយគូសវាសខ្សែជីវិតយើង តាមបំណងព្រះទ័យព្រះអង្គ។ ផ្ទាំងគំនូរនៃជីវិតរបស់យើង គឺជាស្នាព្រះហស្តដ៏ប៉ិនប្រសប់របស់ព្រះអម្ចាស់នៃយើង ដែលបានជ្រាបថា ព្រះអង្គនឹងរចនាយើងឲ្យក្លាយមនុស្សប្រភេទណា។ ទោះបីជាយើងត្រូវអំពើបាប អាចធ្វើឲ្យខូច និងកខ្វក់យ៉ាងណាក៏ដោយ ក៏យើងនៅតែមានសង្ឃឹមថា នឹងបានផ្លាស់ប្រែជាថ្មី និងបានស្អាងឡើងវិញ។ ព្រះដែលជាកំពូលសិល្បៈករ មានព្រះជន្មគង់នៅ…
Read article