ថ្ងៃពឹងផ្អែកលើព្រះអង្គ
នៅសហរដ្ឋអាមេរិក ថ្ងៃទី៤ ខែកក្កដា ជាថ្ងៃបុណ្យជាតិ ដែលប្រជាជនប្រារព្ធធ្វើ ដោយមានការជួបជុំគ្នាអាំងសាច់ញាំក្រៅផ្ទះ និងមានមនុស្សជាច្រើនកកកុញ នៅមាត់សមុទ្រ ហើយនៅតាមបណ្តាទីក្រុងតូចធំ មានការដើរដង្ហែរក្បួន និងការបាញ់កំាជ្រួច ការទៅញាំអាហារជាក្រុមៗនៅកន្លែងកម្សាន្ត ព្រមទាំងមានការអបអរស្មារតីស្នេហាជាតិ។ គេបានធ្វើការអបអរទាំងអស់នេះឡើង ដើម្បីរំឭកអំពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ជាថ្ងៃដែលរដ្ឋចំណុះទាំង១៣របស់អាមេរិក ប្រកាសទាមទារឯករាជ្យពីអាណានិគមអង់គ្លេស។ មនុស្សគ្រប់ជំនាន់សុទ្ធតែត្រូវការឯករាជ្យ។ ព្រោះកាលណាយើងមានឯករាជ្យ គឺមានន័យថា យើងមាន “សេរីភាពរួចពីការគ្រប់គ្រង ឥទ្ធិពល ការគាំទ្រ និងជំនួយរបស់អ្នកដទៃ”។ ជាក់ស្តែង ជាធម្មតា ក្មេងជំទង់ជជែកគ្នាអំពីការចង់រស់នៅដោយឯករាជ្យ រួចផុតពីការគ្រប់គ្រងរបស់ឪពុកម្តាយ។ មនុស្សពេញវ័យជាច្រើន បានកំណត់គោលដៅថា ខ្លួននឹងខិតខំស្វែងរកទ្រព្យសម្បត្តិឲ្យបានច្រើន ដើម្បីឲ្យ “មានឯករាជ្យផ្នែកទ្រព្យសម្បត្តិ”។ ហើយពលរដ្ឋដែលមានវ័យចំណាស់ចង់រក្សាឯករាជ្យរបស់ខ្លួន។ តើមនុស្សម្នាក់ៗពិតជាមានឯករាជ្យពិតប្រាកដឬទេ? ការស្រេកឃ្លានចង់បានឯករាជ្យផ្នែកនយោបាយ ឬឯករាជ្យផ្ទាល់ខ្លួន ជាបញ្ហាដែលកើតមានជាធម្មតា តែយើងនឹងជួបឧបស័គ្គជាច្រើន ពេលដែលយើងហ៊ានស្វែងរកឯករាជ្យខាងព្រលឹងវិញ្ញាណ។ ផ្ទុយទៅវិញ អ្វីដែលយើងត្រូវការនោះ គឺការទទួលស្គាល់ និងការទទួលយក នូវការពឹងផ្អែកខាងវិញ្ញាណ។ ព្រះយេស៊ូវបានមានបន្ទូលថា “ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ…
Read article